មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមកម្មវិធីបទបង្ហាញឯកទេសស្តីពី «ការអនុវត្តការប្រមូលទិន្នន័យជាក្រុម» __ សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតឱ្យឯកឧត្តម SALAH ESSA ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី​ វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា __ សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ព័ត៌មានវីដេអូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន​ លោកជំទាវ ចាង តុងម៉ី (Zhang Dongmei)​ អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន __ សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី ៕

Select: Search Keys    
ឯកឧត្តម ឡេង ប៉េងឡុង៖ រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែង របស់យើងទំាងអស់គ្នាដែរ  
Preparied By: NA1472 Date: (2/7/2017 2:30:17 AM ) (Hits: 895ដង)  

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា  បានជម្រាប យុវជនចំនួន៨០នាក់
នៅពេលពួកគេបានចូលទៅទស្សនកិច្ចសិក្សាស្វែងយល់ពីរដ្ឋសភាថា អគ្គលេខាធិការដ្ឋានរដ្ឋសភា
គឺជាសេនាធិការរបស់រដ្ឋសភា​ ដែលមានភារកិច្ចសំខាន់ ក្នុងការផ្ដល់សេវា និងបច្ចេកទេស
គ្រប់បែបយ៉ាងដល់ដំណើរការរបស់រដ្ឋសភាប្រចំាថ្ងៃ។​

គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភាកម្ពុជា រកឃើញចំនុចវិជ្ជមានមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ  
Preparied By: NA1472 Date: (1/25/2017 6:35:33 PM ) (Hits: 853ដង)  

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅប្រទេសម៉ាឡេស៊ី ក្នុងការសិក្សាស្វែងយល់
ពីការប្រឆំាងអំពើពុករលួយ នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ គណៈប្រ​តិ​ភូ​គណៈកម្មការ
អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាកម្ពុជា បានរកឃើញ​ចំនុចជាវិជ្ជមាន
មួយចំនួនរបស់ប្រទេសនេះ នៅក្នុងកិច្ចការប្រយុទ្ធប្រឆំាងអំពើពុករលួយ។

គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា ទៅសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ នៅប្រទេសម៉ាឡេស៊ី  
Preparied By: NA1472 Date: (1/24/2017 12:42:04 AM ) (Hits: 828ដង)  

គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង​អំពើពុករលួយ នៃរដ្ឋសភាកម្ពុជា
បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យ​ការ​ងារ ដែលជាការ
ទទួលបន្ទុករបស់គណៈកម្មការ ពិសេសកិច្ចការប្រឆំាងអំពើពុករលួយនៅ
ប្រទេសម៉ាឡេស៊ី ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញមកបំភ្លឺអំពីអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយនៃរដ្ឋសភា  
Preparied By: NA1472 Date: (12/15/2016 6:39:53 PM ) (Hits: 1012ដង)  

ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ
និងថាមពល
និងសហការី បានអញ្ជើញមកឆ្លើយបំភ្លឺលើការងារមួយចំនួនរបស់ក្រសួង
ជាពិសេសលើបញ្ហាការធ្វើអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង
អំពើពុករលួយនៃរដ្ឋសភា នៅវិមានរដ្ឋសភាដោយផ្ទាល់។

គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន  
Preparied By: NA0989 Date: (3/28/2016 1:53:31 AM ) (Hits: 990ដង)  

ឯកឧត្តម ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការ អង្កេត បោសសំអាត
និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ច
នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ខែមីនា
ដល់ថ្ងៃទី០២ ខែ​មេ​សា ឆ្នាំ​២០១៦​ ។ 

គណៈកម្មការទី១០នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពនៃការទប់ស្កាត់ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកម្មវិធីកំណែទម្រង់របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
Preparied By: NA0989 Date: (2/24/2016 3:02:22 PM ) (Hits: 1313ដង)  

គណៈកម្មការ​អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដឹកនាំដោយ ​ឯកឧត្តម
អាយ ខន
ប្រធានគណៈកម្មការស្តីទី ​ បានអញ្ជើញ ចុះសិក្សាស្វែងយល់​ពីវឌ្ឍនភាពនៃ
ការទប់ស្កាត់ការប្រឆាំង​អំពើពុករលួយ និងការអនុវត្ត​កម្មវិធី​កំណែទម្រង់របស់ក្រសួង
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃ ២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ 

ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ  
Preparied By: NA001 Date: (9/29/2015 5:40:42 PM ) (Hits: 1113ដង)  

 បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង មួយចំនួន រួមមានបញ្ហាជន បរទេសចូលមកនេសាទ
ខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា បញ្ហាទំនិញ គេចពន្ធ បញ្ហាវិវាទដីធ្លី ការបូមខ្សាច់ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់
ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃ​​រដ្ឋ​​សភា លើកយកមកជជែកជាមួយ
ថ្នាក់ដឹកនាំខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ...

រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកឆ្លើយបំភ្លឺជូនគណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា  
Preparied By: NA001 Date: (6/8/2015 10:46:32 AM ) (Hits: 980ដង)  

ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ រដ្ឋសភា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង សហការីបានមកឆ្លើយបំភ្លឺបញ្ហាមួយ ចំនួនជូន គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា នឹងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការគណៈ កម្មការជំនាញនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

គណ:ប្រតិភូគណ:កម្មការទី១០នៃរដ្ឋសភា ចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប  
Preparied By: NA001 Date: (6/8/2015 10:30:07 AM ) (Hits: 1071ដង)  

គណ:ប្រតិភូ​គណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការ បានចុះបំពេញបេសកកម្មនៅ​ខេត្ត​បន្ទាយមានជ័យ​និងខេត្តសៀមរាប ដើម្បីពិនិត្យ និងសិក្សាស្វែងយល់ពី តម្លាភាពនៃ​ការគ្រប់​គ្រង​របស់សាខាគយ​និងរដ្ឋាករនិងករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

 

គណៈកម្មការប្រឆាំង អំពើពុករលួយរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារ ដែលពាក់ព័ន្ធ ភារកិច្ចគណៈកម្មការ នៅខេត្តព្រះសីហនុ  
Preparied By: NA001 Date: (6/8/2015 10:06:15 AM ) (Hits: 1130ដង)  

ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណ:កម្មការបោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា​ បាន​ដឹក​នាំសមាជិក សមាជិការ ចុះសិក្សាស្វែងយល់ការងារ ដែល​ព័ន្ធ​ពាក់​នឹង​ភារកិច្ចទទួលខុសត្រូវ​របស់គណៈ​កម្មការ នៅខេត្តព្រះសីហនុ។​

Top Back
1 2
Next Bottom Show ទំព័រ 1 នៃ 2