អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)
គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)
Prepaired By: NARA1472 ​ Date: (9/6/2026 3:39:48 AM )
ខេត្តសានស៊ី-ប្រទេសចិន៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លន់ លឹមថៃ, ឯកឧត្តម ជាម ប៉េអា, ឯកឧត្តម ឃុត ចាន់ដារ៉ា និងឯកឧត្តម ឃឹង នុភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើក «វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Shanxi Xiaohe ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

វេទិកាអន្តរជាតិនាឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គោលដៅកាបូនទាប ក្នុងការអភិវឌ្ឍថាមពលប្រកបដោយនវានុវត្តន៍ ដើម្បីអនាគតបៃតង» ដោយមានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសចំនួន ២៨ សរុបប្រមាណ ៥០០ នាក់។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់ជាពិសេស ដោយស្របពេលនឹងឆ្នាំដំបូងនៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ លើកទី១៥ របស់ប្រទេសចិន និងជាខួបលើកទី១០ នៃការបង្កើតវេទិកាតៃយាននេះឡើង។ បច្ចុប្បន្ន វេទិកានេះបានក្លាយជាយន្តការអន្តរជាតិកម្រិតខ្ពស់មួយ សម្រាប់ការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍថាមពលកាបូនទាប និងនវានុវត្តន៍បច្ចេកវិទ្យា។

វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកានេះ គឺដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងសិក្សាស្វែងយល់ពីគោលនយោបាយ និងបច្ចេកវិទ្យាថ្មីៗពីបណ្តាប្រទេសចូលរួម សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញការអភិវឌ្ឍថាមពលបៃតង និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់មក នារសៀលថ្ងៃដដែល គណៈប្រតិភូក៏បានបន្តដំណើរទស្សនកិច្ចនៅ ពិព័រណ៌ឧស្សាហកម្មថាមពលអន្តរជាតិចិន (តៃយាន)។

ក្នុងឱកាសនោះ គណៈប្រតិភូបានផ្តោតការយកចិត្តទុកដាក់ និងផ្លាស់ប្តូរយោបល់លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល រ៉ែ ប្រព័ន្ធស្វ័យប្រវត្តិកម្ម (Robotics) ការផលិតឆ្លាតវៃ ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត (AI) និងគម្រោងសហប្រតិបត្តិការឧស្សាហកម្ម ដើម្បីសិក្សាពីសមិទ្ធផល បទពិសោធន៍ជោគជ័យ និងការរីកចម្រើននៃវិស័យថាមពល បច្ចេកវិទ្យា និងកសិកម្មរបស់ប្រទេសចិន៕