រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប
Prepaired By: NA0989 ​ Date: (10/29/2026 7:51:12 PM )

រាជធានីភ្នំពេញ÷ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះក្នុងឱកាសចុះបំពេញទស្សនកិច្ចនៅក្រុមហ៊ុន ហ៊្គូប៊ីក គ្រុប (Goobic Group) បានអញ្ជើញចែករំលែកបទពិសោធ និងទស្សនវិស័យស្តីពី «ការគិតបែបគន់គូរ ការប្រាស្រ័យទាក់ទង និងនវានុវត្តន៍ស្ថាប័ន» ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណ ៣០ រូប សំដៅជំរុញការផ្លាស់ប្តូរផ្នត់គំនិតចាប់ពីផ្ទៃក្នុងបុគ្គលរហូតដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងស្ថាប័នទាំងមូល។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានគ្រឹះដំបូងបំផុតនៃការយល់ចិត្តអ្នកដទៃ គឺការស្គាល់ និងយល់ដឹងពីខ្លួនឯងឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ តាមរយៈការធ្វើសមាធិ និងការឆ្លុះបញ្ចាំងពីខ្លួនឯង។

ការយល់ដឹងពីខ្លួនឯងនេះ នឹងជួយបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងបើកចំហ ដែលជាកាតាលីករជំរុញការប្រាស្រ័យទាក់ទងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងបង្កើនសមត្ថភាពយល់ចិត្តអតិថិជន ស្របតាមគោលការណ៍គិតបែបគន់គូរ (Design Thinking) ដែលយកអ្នកប្រើប្រាស់ជាស្នូល ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែង។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រាស្រ័យទាក់ទង ដោយលើកឡើងថា ការស្តាប់ដោយយកចិត្តទុកដាក់គឺជាស្ពានដ៏រឹងមាំក្នុងការកសាងទំនុកចិត្តជាមួយដៃគូការងារ និងអតិថិជន ខណៈជំនាញនិទានរឿង (Storytelling) គឺជាសិល្បៈដ៏មានឥទ្ធិពលក្នុងការចងក្រងទិន្នន័យ ព័ត៌មាន និងបទពិសោធន៍ឱ្យមានអត្ថន័យ ដើម្បីបង្ហាញពីគោលបំណងច្បាស់លាស់ និងឆ្លើយតបបានយ៉ាងចំគោលដៅ។

ចំពោះការកសាងនវានុវត្តន៍ស្ថាប័នប្រកបដោយចីរភាព ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យមានការទាញយកតម្លៃពីវប្បធម៌ និងធម្មជាតិ មកបំផុសជាគំនិតច្នៃប្រឌិតថ្មីៗក្នុងការកែលម្អផលិតផល ក៏ដូចជាដំណើរការការងារ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានផ្តល់ជាអនុសាសន៍ជាក់ស្តែងដល់ក្រុមការងារ ឱ្យចេះបន្ថយល្បឿនដើម្បីទុកពេលសម្រាក និងឆ្លុះបញ្ចាំងការងារឡើងវិញ ហ៊ានចាកចេញពីភាពសុខស្រួលដើម្បីពង្រឹងភាពធន់ និងសមត្ថភាពដោះស្រាយបញ្ហា ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិត «ដួលលឿន ងើបលឿន» (Fail Fast, Learn Fast) ដោយហ៊ានសាកល្បង រៀនសូត្រពីកំហុសឆ្គងឱ្យបានរហ័ស និងបន្តដំណើរទៅមុខដោយភាពរឹងមាំ៕