សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
Prepaired By: NA0989 ​ Date: (3/28/2016 1:53:31 AM )

ឯកឧត្តម ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០២ ខែ​មេ​សា ឆ្នាំ​២០១៦​ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់ គូសបញ្ជាក់ថា ដើម្បីសិក្សា​ដកស្រង់​បទពិសោធន៍​ជុំវិញការអនុវត្តតួនាទី និងភារកិច្ច របស់​ស្ថាប័នពាក់ព័ន្ធកិច្ចការប្រឆំាងអំពើពុករ​លួយ​​មួយ​ចំនួន របស់ប្រ​ទេស​ចិន រួមទំាងសភាផង ក្នុងការបង្ការ ការទប់ស្កាត់ និងប្រឆាំង​អំពើ​ពុករលួយ នៅក្នុងប្រទេសគេ។

មុនចេញដំណើរទៅបំពេញបេសកកម្មនេះ នៅព្រឹកថ្ងៃទី២៧ មីនា  នៅឯអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហូរ វ៉ាន់ បានសម្តែងក្តីសង្ឃឹមថា តាមរយៈដំណើរ ​ទស្សនកិច្ច​នាពេលនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹង​ទទួលបានបទពិសោធន៏ ចំណេះដឹងថ្មី​ល្អៗ​ ពីស្ថាប័ន​ពាក់​ព័ន្ធ​ប្រឆំាងអំពើពុករលួយ នៅប្រទេសចិន ​ដើម្បី​ទុក​ជាមូលដ្ឋាន​ ចំណេះដឹង​សម្រាប់​គណៈកម្មការ អនុវត្តការងារជាក់ស្តែងបន្ថែមទៀត៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន