អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី
Prepaired By: NARA1472 ​ Date: (9/6/2026 3:28:46 AM )
ខេត្តសានស៊ី៖ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងគណៈប្រតិភូមកពីប្រទេសកម្ពុជា ហុងគ្រី ម៉ុងហ្គោលី កូឡុំប៊ី និងអ៊ីតាលី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ លោក Zhang Chunlin ប្រធានគណៈកម្មាធិការខេត្តសានស៊ី (Shanxi) នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) នៅទីក្រុងតៃយាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខេត្តសានស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំជំនួបដ៏មានសារសំខាន់នេះ។ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចមហារដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តសានស៊ី ព្រមទាំងប្រជាជនចិនទាំងមូលផងដែរ។

លោក Zhang Chunlin បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងតំណាងសភាបរទេស ព្រមទាំងតំណាងខេត្ត និងរដ្ឋជាមិត្តទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុង «វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន» ព្រមទាំងបានចែករំលែកអំពីស្ថានភាពទូទៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តសានស៊ី។

ជំនួបនេះបានផ្តោតលើការផ្លាស់ប្តូរមតិយោបល់ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកាបូនទាប ការផ្លាស់ប្តូរទម្រង់ថាមពល បច្ចេកវិទ្យាថាមពល ការអភិវឌ្ឍថាមពលបៃតង ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ភាគីទាំងអស់បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹងចំណងមិត្តភាព ការផ្លាស់ប្តូរបទពិសោធ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍថាមពលបៃតង និងកាបូនទាបប្រកបដោយចីរភាព ព្រមទាំងរួមចំណែកក្នុងការកសាងពិភពលោកមួយដែលស្អាត និងបៃតង៕