អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ
Prepaired By: NARA1472 ​ Date: (9/6/2026 7:36:12 PM )
ក្នុងអំឡុងពេលអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ២០២៦ នៃវេទិកាសមាជិកសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) ចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា តំណាងឱ្យសមាគមសមាជិកសភាកម្ពុជា CAPPD និងជាអនុប្រធានវេទិកា AFPPD បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធជាផ្លូវការនៃលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ស្ថិតនៅក្នុងបរិវេណនៃរដ្ឋសភាប្រទេសម៉ាឡេស៊ី។

ក្នុងពិធីសម្ពោធនេះ លោកជំទាវ បានជូនផ្ទាំងគំនូរប្រាសាទអង្គរវត្ត នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីតម្កល់ទុកនៅលេខាធិការដ្ឋានថ្មី ជាអនុស្សាវរីយ៍ផងដែរ។

សូមបញ្ជាក់ផងដែរថា AFPPD បានចាប់កំណើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងបានដាក់លេខាធិការដ្ឋានដំបូងបង្អស់របស់ខ្លួននៅប្រទេសឥណ្ឌា បន្ទាប់មក នៅប្រទេសថៃ និងបានត្រឡប់ទៅប្រទេសជប៉ុនវិញនៅឆ្នាំ២០១៨។ ដូច្នេះ ដើម្បីអាចដំណើរការជាអង្គការសភាអន្តរជាតិ និងដើម្បីកុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងឈ្មោះ AFPPD Malaysia វេទិកា AFPPD បានកែប្រែឈ្មោះទៅជា AFPPD Global ដែលបច្ចុប្បន្នមានសភាជាសមាជិកនៃវេទិការបស់ខ្លួនចំនួន ៣៣ប្រទេស។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខាធិការដ្ឋាន AFPPD Global នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ប្រធានAFPPD Global ប្រធានសមាគមអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍(APDA)នៃប្រទេសជប៉ុន សមាជិកសភាអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន អាស៊ីកណ្តាល អាស៊ីខាងត្បូង អាហ្រ្វិក អាស៊ីប៉ាស៊ីហ្វ៊ិក និងរដ្ឋមន្រ្តីសំខាន់ៗនៃប្រទេស​ម៉ាឡេស៊ី។

គួរឱ្យកត់សម្គាល់ផងដែរថា ការដាក់ទីតាំងរបស់ AFPPD នៅក្នុងតំបន់អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់វេទិកានេះ ក្នុងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ជាមួយនឹងបេសកកម្មច្បាស់លាស់ឆ្លើយ​តបទៅនឹងបញ្ហាប្រជាជន និងអភិវឌ្ឍន៍នៅក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធិភាព ប្រកបដោយបរិយាបន្ន និងនិរន្តភាព។ ពិធីសម្ពោធលេខាធិការដ្ឋានថ្មីនេះ ក៏មានការដាំដើមឈើដើម្បីជានិមិត្តរូបនៃភាពរឹងមាំរបស់លេខាធិការដ្ឋាន AFPPD Global ព្រមទាំងជាសក្ខីភាពនៃការខិតខំ​ពូនជ្រំសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទសជាសមាជិកផងដែរ៕