អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស
រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស
Prepaired By: NARA1472 ​ Date: (9/15/2026 1:31:17 AM )
វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានបើកទ្វារស្វាគមន៍គណៈប្រតិភូនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ក្នុងការចុះសិក្សាស្វែងយល់ផ្ទាល់អំពីការងារនីតិប្បញ្ញត្តិ ដោយផ្តោតសំខាន់លើការយល់ដឹងអំពីយន្តការ «សមាជរដ្ឋសភា និងព្រឹទ្ធសភា» ដែលជាវេទិកាកំពូលរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ (ព្រឹទ្ធសភា និងរដ្ឋសភា) ក្នុងការពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិក្នុងករណីចាំបាច់ ស្របតាមរដ្ឋធម្មនុញ្ញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡាយ ប៊ុនម៉េង អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ និងជាលេខាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិគ្រោះយោបល់ច្បាប់រដ្ឋសភា បានបញ្ជាក់លម្អិតអំពីដំណើរការសភា និងបេសកកម្មស្នូល ទាំងការតាក់តែងអនុម័តច្បាប់ ការអនុម័តថវិកាជាតិ ការតាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ការងារជាតំណាងរាស្ត្រ និងការទូតសភា។ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់និស្សិត និងបានចាត់ទុកយុវជនទាំងអស់ជាធនធានមនុស្សដ៏មានសក្តានុពលខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ។

តំណាងឱ្យប្រតិភូនិស្សិត លោក ឆៃ ប៉េងស្រ៊ន់ សមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបើកឱកាសដ៏មានតម្លៃនេះ ដោយគូសបញ្ជាក់ថា បទពិសោធ និងចំណេះដឹងជាក់ស្តែងពីស្ថាប័នផ្ទាល់ គឺជាពន្លកគំនិត និងជាធាតុចូលដ៏រឹងមាំសម្រាប់និស្សិតយកទៅប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការបំពេញការងារបម្រើសង្គមជាតិទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រៅពីការស្តាប់បទបង្ហាញផ្ទាល់ពីមន្ត្រីជំនាញ គណៈប្រតិភូនៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស នៅថ្ងៃនេះដដែលក៏បានអញ្ជើញទស្សនកិច្ច និងសិក្សាស្វែងយល់ជាក់ស្តែងនៅទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណវិមានរដ្ឋសភាផងដែរ៕