អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament
ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament
Prepaired By: NARA1472 ​ Date: (9/15/2026 12:19:22 AM )
វិមានរដ្ឋសភា៖ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាអនុប្រធានប្រចាំការក្រុមការងារសភាអេឡិចត្រូនិច នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាដើម្បីត្រៀមរៀបចំដាក់ឲ្យដំណើរការសាកល្បងនូវប្រព័ន្ធសភាឌីជីថល (E-Parliament) របស់រដ្ឋសភា។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មាន និងអង្គភាពជំនាញពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រេីនរូប។

គួររំលឹកថា ការត្រៀមក្នុងការដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធសភាឌីជីថលនាពេលឆាប់ៗខាងមុខនេះ គឺជាការបោះជំហានយ៉ាងសំខាន់ និងជាក់ស្តែងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋសភានីតិកាលទី៧ ស្របតាមចក្ខុវិស័យដឹកនាំវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង «រដ្ឋសភាឌីជីថល (Digital Parliament)» ប្រកបដោយភាពទំនើប តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

ប្រព័ន្ធ E-Parliament នេះ ដើរតួនាទីជាឧបករណ៍ស្នូលក្នុងការគាំទ្រដល់ការបំពេញបេសកកម្មរបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាសម្រាប់បម្រើសេវាកម្មជូនសមាជិករដ្ឋសភា តាមរយៈការផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ក្នុងការទាញយក និងគ្រប់គ្រងរបៀបវារៈ ឯកសារច្បាប់ និងទិន្នន័យស្រាវជ្រាវនានាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយកាត់បន្ថយការប្រើប្រាស់ក្រដាស ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការងាររដ្ឋបាល និងនីតិកម្មឱ្យកាន់តែមានសន្ទុះលឿនជាងមុន។

លើសពីនេះ ការធ្វើទំនើបកម្មប្រព័ន្ធសភាអេឡិចត្រូនិកនេះ មិនត្រឹមតែលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការឆ្លើយតបនឹងបរិវត្តកម្មឌីជី​ថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករជួយពន្លឿនដល់ដំណើរការពិនិត្យ ពិភាក្សា និងអនុម័តច្បាប់ ក៏ដូចជាការតាមដានការអនុវត្ត​គោលនយោបាយនានាឱ្យកាន់តែចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕