អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»
Prepaired By: NARA1472 ​ Date: (9/6/2026 3:39:25 AM )
ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយសភានិងដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ដោយបានសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ» ដោយផ្តោតលើការផ្តល់អំណាចដល់យុវជន សមភាពយេនឌ័រ ការកែទម្រង់សេដ្ឋកិច្ចថែទាំ ការឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងការគ្រប់គ្រងបរិវត្តកម្ម​ឌីជីថល។

ក្នុងក្របខ័ណ្ឌការងារ UNFPA (២០២៦–២០២៩) យុវជនត្រូវបានចាត់ទុកជាកម្លាំងចលករចម្បង ដោយមានប្រទេសហ្វីលីពីនពង្រឹងការអប់រំសុខភាពផ្លូវភេទ/បន្តពូជ ឡាវទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារីជនបទ ឥណ្ឌាប្រើប្រាស់ AI បង្កើនកម្លាំងពលកម្មស្ត្រី និងទីម័រខាងកើតកែទម្រង់ការអប់រំ TVET ឆ្លើយតបសេដ្ឋកិច្ចបៃតង/ឌីជីថល។ ចំណែកប្រទេសដែលមានសង្គមមនុស្សចាស់ដូចជា ថៃ ម៉ាឡេស៊ី និង​វៀតណាម បានផ្តោតលើការវិនិយោគលើសេដ្ឋកិច្ចថែទាំ សម្រួលសមតុល្យជីវិត-ការងារ និងពង្រឹងប្រព័ន្ធគាំពារសង្គមពេញមួយជីវិត។

ជាមួយគ្នានេះ ប្រទេសទួរគី និងអង្គការ ARROW បានជំរុញឱ្យមានការកែទម្រង់សេដ្ឋកិច្ចថែទាំ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគាំពារ ការបែង​ចែកការងារផ្ទះគ្មានប្រាក់កម្រៃឡើងវិញ និងការលុបបំបាត់ច្បាប់រើសអើងយេនឌ័រ។

លើផ្នែកវិបត្តិអាកាសធាតុ តំណាងសភាម៉ាឡេស៊ី និងអង្គការ IPPF បានកត់សម្គាល់ពីផលប៉ះពាល់ធ្ងន់ធ្ងរលើមនុស្សចាស់ កុមារី និងយុវជន ខណៈប្រទេសប៉ាគីស្ថាន និងនេប៉ាល់ បានឆ្លុះបញ្ចាំងពីអយុត្តិធម៌អាកាសធាតុដែលបង្កដោយគ្រោះមហន្តរាយធម្មជាតិ ហើយបានអំពាវនាវឱ្យមានយុត្តិធម៌អាកាសធាតុ មូលនិធិ Loss and Damage ផ្តល់ឱកាសឱ្យយុវជនអាចចូលរួមនៅក្នុងគណៈកម្មាធិការតំបន់ និងការបណ្តុះបណ្តាលជំនាញបៃតង។ ចំពោះបរិវត្តកម្មឌីជីថល អូស្ត្រាលីបានដាក់ចេញវិធានការច្បាប់កម្រិតអាយុក្រោម ១៦ ឆ្នាំលើបណ្តាញសង្គមដើម្បីការពារកុមារ រីឯកៀហ្ស៊ីស៊ីស្ថាន និងវៀតណាម បានជំរុញការបង្កើតការងារឌីជីថលសម្រាប់ស្ត្រី ការធ្វើទំនើបកម្មទិន្នន័យប្រជាជន និងការអភិវឌ្ឍ «សេដ្ឋកិច្ចប្រាក់» (Silver Economy) សម្រាប់មនុស្សចាស់ជាដើម។

ជារួម ភាពធន់នៃប្រជាសាស្ត្រទាមទារឱ្យមានការវិនិយោគលើមូលធនមនុស្ស សមភាពយេនឌ័រ បណ្តាញសុវត្ថិភាពសង្គម ការប្រើប្រាស់បច្ចេក​វិទ្យាដោយទំនួលខុសត្រូវ និងការបើកផ្លូវឱ្យយុវជនចូលរួមធ្វើសេចក្តីសម្រេចចិត្តក្នុងគោលនយោបាយជាតិ និងតំបន់៕