លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថាAPPFលើកទី២៧ ដោយបានសម្រេចជ្រើសរើសយក ប្រធានបទចំនួន៣ ក្នុងចំណោមប្រធានបទដែលក្រុមការងារបានព្រាងរៀបចំចំនួន៦ និងប្រធានបទ...
បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាពីរាជរដ្ឋាភិបាល នៅរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋសភាបានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ មុននឹងបញ្ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីអនុម័តក្នុងការដាក់ជូនសម័យប្រជុំរដ្ឋសភាពិភាក្សា និងអនុម័ត។
គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការពិនិត្យ...
គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីធ្វើការពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។
គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានតាក់តែងសេចក្តីព្រាង ក្រមសីលធម៌តំណាងរាស្រ្តមួយឡើងនៅពេលនេះ ដែលបានបង្ហាញថា នៅក្នុងពេលឆាប់ៗនេះ រដ្ឋសភាកម្ពុជានឹងអាចមានក្រមសីលធម៌តំណាងរាស្រ្ត ប្រសិនជាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចនោះ។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សភាឥណ្ឌូនេស៊ី ដឹកនាំដោយ លោកស្រី Theerada Suphaphong តំណាងមជ្ឈមណ្ឌល...
សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងសមាជិកសង្កាត់ទំាងអស់នៅក្នុងខណ្ឌនេះ សរុបមានគ្នាចំនួន៧៩នាក់ ដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា ៥៣ និង មាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ និងសិក្សា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញជូនទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនៃ...
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សេចក្ដីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្ដីស្នើច្បាប់...