សេចក្តីប្រកាស រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ __ លោកជំទាវ ខេង សំវាដា ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូកមកពីស្រុកសំរោងទង និងស្រុកថ្ពង __ តំណាងរាស្ត្រខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយសពិធីប្រណាំងទូក __ កំពង់ចាម៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួប សួរសុខទុក្ខ ប្រជាកសិករ នៅស្រុកកោះសូទិនន ខេត្តកំពង់ចាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ឯកឧត្តម តាក វណ្ណថា អញ្ជេីញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ២០២៤-២០២៥ នៅសាលាបឋមសិក្សា​ ហ៊ុន សែន​ ក្រុងព្រះសីហនុ​ __ សារលិខិតជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សាឧត្តមមានជ័យ នៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច __ សម្តេចប្រធានរដ្ឋសភាជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ឱ្យបានជោគជ័យ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕

Home » គណៈកម្មការទី៦ » សកម្មភាព » គណៈប្រតិភូគណៈកម្មការនីតិកម្មរដ្ឋសភាឡាវ ដកស្រង់បទពិសោធន៍ការអនុវត្តច្បាប់ពីតុលាការខេត្តព្រះសីហនុ
គណៈប្រតិភូគណៈកម្មការនីតិកម្មរដ្ឋសភាឡាវ ដកស្រង់បទពិសោធន៍ការអនុវត្តច្បាប់ពីតុលាការខេត្តព្រះសីហនុ
Prepaired By: NA1472 ​ Date: (3/19/2019 9:03:18 PM )

ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា​ ដើម្បីសិក្សាស្វែងយល់ពីការងារនីតិកម្ម គណៈប្រតិភូគណៈកម្មការនីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម សាយថុង កែវឌួងឌី (Saythong keodouangdy) បានចុះដកស្រង់បទពិសោធន៍ផ្ទាល់ ជាមួយស្ថាប័នតុលាការកម្ពុជា។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូបានអញ្ជើញទៅសិក្សាស្វែងយល់ការងារតុលាការខេត្តព្រះសីហនុ។

លោក សុខ កល្យាណ ប្រធានតុលាការខេត្តព្រះសីហនុបានជម្រាបជូនគណៈប្រតិភូថា តុលាការនៅកម្ពុជាជាស្ថាប័នឯករាជ្យ ជាអំណាចមួយ ក្នុងចំណោមអំណាចទំាងបី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ តុលាការរបស់កម្ពុជា មានបីថ្នាក់គឺ សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។

លោក សុខ កល្យាណ បានគូសបញ្ជាក់ថា​ ក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺការខិតខំអនុវត្តច្បាប់ ឲ្យបានស្មើភាព ដើម្បីផ្តល់ការជឿទុកចិត្តដល់ប្រជាពលរដ្ឋ ដោយលើកស្ទួយការគោរពសិទ្ធិមនុស្សដែលជាគោលការណ៍សកល។ ប្រធានតុលាការ ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា តុលាការខេត្តមានសមត្ថកិច្ចគ្របដណ្តប់លើដែនដីតែខេត្ត ក្នុងការកាត់សេចក្តីលើករណីវិវាទការងាររដ្ឋបាល ពាណិជ្ជកម្ម ព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី។ ជាគោលការណ៍តុលាការខេត្ត-ក្រុងត្រូវបានបែងចែកជាពីរស្ថាប័ន គឺស្ថាប័នរដ្ឋប្បវេណី និងស្ថាប័ន អយ្យការ។

នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុនេះ គណៈប្រតិភូរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញទៅទស្សនា កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងបានជួបសំណេះសំណាលជាមួយ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា បានអមដំណើរគណៈប្រតិភូនៅក្នុង ការបំពេញបេសកកម្មនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន