រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៦ » សកម្មភាព » រដ្ឋសភា និងរាជរដ្ឋាភិបាល ផ្តើមពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី
រដ្ឋសភា និងរាជរដ្ឋាភិបាល ផ្តើមពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី
Prepaired By: NA1472 ​ Date: (2/26/2019 8:54:05 PM )

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបប្រជុំពិភាក្សាគ្នា នៅវិមានរដ្ឋសភា ដើម្បី ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន ​បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​ ដែលទទួលបន្ទុកពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់នេះ ដោយសហការជាមួយគណៈ​កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមាន ឯកឧត្តម ទី សុគន្ធ សមាជិកគណៈកម្មការ ជាតំណាង ព្រមទាំងមានតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទាំងអស់នៃរដ្ឋសភា បានចូលរួមក្នុង កិច្ចប្រជុំនេះដែរ​។ ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី។​

ឯកឧត្តម អង្គវង្ស វឌ្ឍានា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ កម្មវិធីនយោបាយជាតិមួយគឺយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលក្នុងនោះការងារកំណែ ទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងចាំបាច់បំផុតបន្ថែមលើភារកិច្ចស្នូលរបស់ក្រសួងយុត្តិធម៌ ហើយក៏ស្ថិតនៅក្នុង វិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព​ផ្សេង​ៗ​ទៀត ដែលរាជរដ្ឋាភិបាលបានយកចិត្ត​ទុកដាក់ ក្នុងការធានាដល់ការអភិវឌ្ឍជាតិ នៅក្នុង នីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភា អំពីសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រ កម្ពុជា និងសហព័ន្ធរុស្ស៊ី ថាសន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដែលមាន គោលបំណងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើសឲ្យមានប្រសិទ្ធភាពរវាងគូភាគី ជាពិសេសវាមាន​អត្ថប្រយោជន៍ក្នុង​ការ ជំរុញ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធិភាពរវាង​ប្រទេស​ទាំង​ពីរ ដើម្បី​លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យ​គ្នា​ទៅវិញ ទៅមក សមភាព និង​ផលប្រយោជន៍​ទាំងសងខាង។ ជារួមកិច្ចព្រមព្រៀង​បត្យាប័ន​បាន​កំណត់​ឲ្យ​ភាគី​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បត្យាប័នទៅ​ភាគី​ម្ខាង​ទៀតនូវ​ជន​ទាំងឡាយ​ណា ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ភាគី​ណាមួយ ហើយ​កំពុង​ត្រូវ​គេ​តាម​ចាប់ខ្លួន ដើម្បី​ធ្វើ​ការចោទ​ប្រកាន់ ធ្វើការ​ជំនុំ ជម្រះ​ក្តី ឬ​អនុវត្ត​ទណ្ឌកម្ម តាម​ទោស​កំណត់​នៅលើ​ទឹកដី​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​បទល្មើស​ណាមួយ។ ឯកឧត្តមបញ្ជាក់ថា សន្ធិសញ្ញាស្ដីពី បត្យាប័ននេះ២០មាត្រា។

ឯកឧត្តមបណ្ឌិត ប៉ែន ​បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានសម្តែងការគំាទ្រចំពោះសេចក្តីព្រាងច្បាប់នេះ ដោយបាន លើកឡើងថា សេចក្តីព្រាងច្បាប់ខាងលើពិតជាមានសារៈសំខាន់ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធិភាព រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការ លុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន ​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក សមភាព និង​ផលប្រយោជន៍​ទាំងសងខាង។ ឯកឧត្តមបណ្ឌិតបាន មានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន៖ ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ការលាង​លុយកខ្វក់ ​ហិរញ្ញប្បទាន​ភេរវកម្ម ការជួញដូរ​អាវុធ និង​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ ការប្រឆាំង​បទល្មើស​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ការប្រឆាំង​អំពើពុករលួយ។ ម៉្យាងទៀតដើម្បីឆ្លើយតប ទៅនឹងការជឿនលឿននៃវិទ្យាសាស្រ្ត ចាំបាច់ត្រូវពង្រឹង និងបង្កើតរាល់លិខិតបទដ្ឋានគតិយុត្ត ដោយផ្តោតសំខាន់លើច្បាប់។

ក្រោយកិច្ចប្រជុំពិភាក្សាគ្រប់ជ្រុងជ្រោយរួចមក គណៈកម្មការនៃរដ្ឋសភាបានឯកភាពសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ធ្វើការពិនិត្យ​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី មាន៣មាត្រា ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ធ្លាប់បានលើកយកមកប្រជុំផ្ទៃក្នុងគណៈកម្មការម្តងរួចមកហើយកាលពីថ្ងៃទី​០៥​ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន