លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » គណៈកម្មការទី៦ » សកម្មភាព » លោកជំទាវ គ្រួច សំអាន ស្នើសមាជិករដ្ឋសភាសាធារណរដ្ឋកូរ៉េ កៀរគរអ្នកវិនិយោគមកកម្ពុជាឲ្យបានច្រើន
លោកជំទាវ គ្រួច សំអាន ស្នើសមាជិករដ្ឋសភាសាធារណរដ្ឋកូរ៉េ កៀរគរអ្នកវិនិយោគមកកម្ពុជាឲ្យបានច្រើន
Prepaired By: NA1472 ​ Date: (3/7/2019 12:57:49 AM )

លោកជំទាវ គ្រួច សំអាន ប្រធានស្តីទីគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានស្នើដល់គណៈប្រតិភូគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃសភាសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយ ឯកឧត្តម​​ ជូ វ៉ាងឌឿក​ (Joo Kwang-deok) សមាជិករដ្ឋសភាលើកទី២០ ជួយកៀរគរអ្នកវិនិយោគទុន សាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានច្រើន។

សំណើនេះបានលើកឡើងនៅក្នុងឱកាសដែលលោកជំទាវ បានជួបពិភាក្សាជាមួយគណៈប្រតិភូសភាសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការងារនីតិកម្ម។

ឯកឧត្តម JOO Kwang deok បានដឹកនាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៨។ នៅក្នុងជំនួបជាមួយ លោកជំទាវ គ្រួច សំអាន ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរពីការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឯកឧត្តម​​ ជូ វ៉ាងឌឿក​ បានជម្រាបតំណាងរដ្ឋសភាកម្ពុជាថា នៅពេលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាលខែមករា ឆ្នាំ២០១៩នោះ ថ្នាក់ដឹកនាំរដ្ឋសភា សាធារណរដ្ឋកូរ៉េនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនោះដែរ។

លោកជំទាវ គ្រួច សំអាន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ទំាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកជំទាវបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល សភា និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់ ការអភិវឌ្ឍនៅកម្ពុជា និងបានផ្តល់ជំនួយមនុស្សធម៌ និងការវិនិយោគជាបន្តបន្ទាប់មកដល់កម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន