ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » សាវតារដ្ឋសភា » សាវតារដ្ឋសភា
សាវតារដ្ឋសភា
Prepaired By: NA001 ​ Date: (3/25/2013 5:21:02 PM )

សាវតា

I-សេចក្តីផ្តើមៈ

   ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុងចំនួន២៧ ស្រុកចំនួន១៦២ ខណ្ឌចំនួន១៤ ឃុំចំនួន១.៤០៥ សង្កាត់ចំនួន២៥១ និងភូមិចំនួន ១៤.៤០៥ មានប្រជាពលរដ្ឋជាង ១៥លាននាក់។

-ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច តុលាការ។

 

ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី
ប្រធានព្រឹទ្ធសភានីតិកាលទី​ ៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានរដ្ឋសភានីតិកាលទី ៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​
នាយករដ្ឋមន្ត្រី នីតិកាលទី ៥ នៃរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​


II-ប្រវត្តិរបស់រដ្ឋសភាៈ

    ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជប្បញ្ញត្តិមួយ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក៣៩រូប តំណាងឱ្យ១០ ខេត្ត-ក្រុង។ នេះជាសញ្ញាដំបូង នៃការកកើតសភា។

-ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។

-ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក៣៣រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង។

-ខែវិច្ឆិកា ឆ្នាំ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដំបូង។

-ឆ្នាំ១៩៤៦ មានព្រះរាជក្រម៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើតគណបក្សនយោបាយ និងឱ្យ ប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ)។

-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧រូប មានបេសកកម្ម តាក់តែង និងអនុម័តរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។

 

ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖

ល.រ

        រដ្ឋសភា រយៈកាល

ចំនួនគណបក្ស

ចំនួនអាសនៈ

កាលបរិច្ឆេទបោះឆ្នោត

សភាធម្មនុញ្ញ ១៩៤៦-១៩៤៧

ពហុបក្ស

៦៧

០១-០៩-១៩៤៦

រដ្ឋសភា ១៩៤៧-១៩៥១

ពហុបក្ស

៧៥

២១-១២-១៩៤៧

រដ្ឋសភា ១៩៥១-១៩៥៣

ពហុបក្ស

៧៨

០៩-០៩-១៩៥១

រដ្ឋសភា ១៩៥៥-១៩៥៨

បក្សតែមួយ

៩១

១១-០៩-១៩៥៥

រដ្ឋសភា ១៩៥៨-១៩៦២ (១ )

បក្សតែមួយ

៦១

២៣-០៩-១៩៥៨

រដ្ឋសភា ១៩៦២-១៩៦៦

បក្សតែមួយ

៧៧

១០-០៦- ១៩៦២

រដ្ឋសភា ១៩៦៦-១៩៧២

បក្សតែមួយ

៨២

១១-០៩-១៩៦៦

សភាជាតិ សាធារណរដ្ឋខ្មែរ១៩៧២-១៩៧៥

បក្សតែមួយ

១២៦

០៣-០៩-១៩៧២

០៩

សភាតំណាងប្រជាជនកម្ពុជាប្រជាធិបតេយ្យ (២ )

បក្សតែមួយ

២៥០

២០-០៣-១៩៧៦

១០

សភាសាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៨១-១៩៩៣

បក្សតែមួយ

១១៧

០១-០៥-១៩៨១

១១

សភាធម្មនុញ្ញ ១៩៩៣

ពហុបក្ស

១២០

២៣ . ២៨-០៥-១៩៩៣

១២

រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨

ពហុបក្ស

១២០

២៣ . ២៨-០៥-១៩៩៣

១៣

រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣

ពហុបក្ស

១២២

២៦-០៧-១៩៩៨

១៤

រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨

ពហុបក្ស

១២៣

២៧-០៧-២០០៣

១៥

រដ្ឋសភានីតិកាលទី ៤ ២០០៨-២០១៣

ពហុបក្ស

១២៣

២៧-០៧-២០០៨

១៦

រដ្ឋសភានីតិកាលទី ៥ ២០១៣ ដល់បច្ចុប្បន្ន

ពហុបក្ស

១២៣

២៨-០៧-២០១៣

១៧

រដ្ឋសភានីតិកាលទី ៦ ២០១៨ ដល់បច្ចុប្បន្ន

ពហុបក្ស

១២៥

២៩-០៧-២០១៨

កំណត់សំគាល់

()ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
() ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

 

 III-រដ្ឋសភាបច្ចុប្បន្នៈ

រដ្ឋសភានីតិកាលទី៦ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមប្រព័ន្ធសមាមាត្រ មាន២៥​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន២០ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៨.៣៨០.២១៧នាក់ ប្រជាជន បានទៅ​បោះឆ្នោតចំនួន ៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២%។ អាសនៈដែលទទួលបាន៖ គណបក្សប្រជាជនកម្ពុជា ១២៥ អាសនៈ ស្មើនឹង១០០%។ តំណាងរាស្រ្តសរុបចំនួន១២៥រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង២០% តំណាងរាស្រ្ត ជនជាតិភាគតិចចំនួន ៧រូប ក្រុមសមាជិកសភាកម្ពុជា នៃអ្នកនយោបាយស្រ្តីត្រូវបានបង្កើត។

រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨។ តំណាងរាស្រ្ត​បានធ្វើសច្ចា ប្រណិធាន នៅព្រះបរម រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។