សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គនាយកដ្ឋាន ICT រដ្ឋសភា ពង្រឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមបម្រើសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៧
អគ្គនាយកដ្ឋាន ICT រដ្ឋសភា ពង្រឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីត្រៀមបម្រើសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៧
Prepaired By: NA0989 ​ Date: (4/8/2026 1:31:46 AM )

វិមានរដ្ឋសភា៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) នៃអគ្គលេខាធិការដ្ឋាន          រដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដើម្បីត្រួតពិនិត្យ និងសាកល្បងប្រព័ន្ធបច្ចេកវិទ្យា          ទំនើបៗ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការបម្រើសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាពេលខាងមុខ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សរ គឹមស៊្រុន អគ្គនាយកនៃអគ្គនាយកដ្ឋាន ICT ដោយមានការចូលរួមពីមន្ត្រីជំនាញ និងបុគ្គលិកបច្ចេកទេសជាច្រើនរូប។ ក្នុងជំនួបនេះ អង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈបច្ចេកទេសសំខាន់ៗមួយចំនួន រួមមាន៖
•  ការធ្វើទំនើបកម្មប្រព័ន្ធវត្តមាន៖ មន្ត្រីជំនាញបានចុះអនុវត្តផ្ទាល់ក្នុងការធ្វើតេស្តសាកល្បងបញ្ចូលវត្តមានតំណាងរាស្ត្រក្នុងប្រព័ន្ធ ICT និងការប្រើប្រាស់វីដេអូសម្រាប់បញ្ជាក់វត្តមាន ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវបំផុត។
•  ការគ្រប់គ្រងទិន្នន័យ និងរបៀបវារៈ៖ ពិនិត្យ និងកែសម្រួលការបញ្ចូលកាលបរិច្ឆេទ រួមទាំងរបៀបវារៈនៃសម័យប្រជុំពេញអង្គទៅក្នុងប្រព័ន្ធឌីជីថល ឱ្យមានភាពរលូន និងងាយស្រួលដល់ការប្រើប្រាស់។
•  ការតភ្ជាប់ប្រព័ន្ធទិន្នន័យ (Database): ធ្វើតេស្តកម្មវិធីដែលបានដំឡើងថ្មី ដោយតភ្ជាប់ជាមួយប្រព័ន្ធ Info Desk System និងត្រួតពិនិត្យប្រព័ន្ធកូដផ្ទៃក្នុង ដើម្បីពង្រឹងសុវត្ថិភាព និងល្បឿននៃទិន្នន័យ។
•  ការផ្សាយបន្តផ្ទាល់ (Live System): សិក្សា និងដោះស្រាយបញ្ហាបច្ចេកទេសលើឧបករណ៍ HD Encoder ដើម្បីធានាឱ្យបាននូវគុណភាពរូបភាព និងសំឡេងកម្រិតខ្ពស់ ក្នុងការផ្សាយផ្ទាល់តាមស្លាបសងខាងនៃសាលប្រជុំពេញអង្គ។

ការជំរុញការងារបច្ចេកវិទ្យានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការសម្រេចឱ្យបាននូវ «សភាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងបង្កើនប្រសិទ្ធភាពការងារជូនស្ថាប័ននីតិប្បញ្ញត្តិ៕