សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា
សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA0989 ​ Date: (11/23/2025 6:12:45 PM )

លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជាAPF នៅវេលារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល សន្និបាតគីហ្កាលី នៅប្រទេសរវ៉ាន់ដា បានអញ្ជើញចូលរួមជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបិទសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦។

ក្នុងឱកាសនោះ ក៍មានការពិធីផ្ទេរតំណែង ប្រធានអង្គប្រជុំនៃ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ ជូនព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងខែវិចិ្ឆកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ផងដែរ៕