សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ខេង សំវ៉ាដា បានអញ្ជើញចែករំលែកបទពិសោធន៍អំពីសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី នៅកម្ពុជា ក្នុងសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង នៅសាធារណរដ្ឋរវ៉ាន់ដា
លោកជំទាវ ខេង សំវ៉ាដា បានអញ្ជើញចែករំលែកបទពិសោធន៍អំពីសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី នៅកម្ពុជា ក្នុងសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង នៅសាធារណរដ្ឋរវ៉ាន់ដា
Prepaired By: NA0989 ​ Date: (11/19/2025 6:54:30 PM )

លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភា នៃក្រុមសភាជាតិកម្ពុជាAPF នៅវេលាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ ក្រោមប្រធានបទ នៅមជ្ឈមណ្ឌលសន្និបាតគីហ្កាលី (Kigali Convention Center) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា ក្រោមប្រធានបទ «៣០ឆ្នាំ ក្រោយសន្និសីទទីក្រុងប៉េកាំង៖ ការចូលរួមរបស់ស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង»។ 

ក្នុងឱកាសនោះដែរ លោកជំទាវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍អំពីសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី នៅកម្ពុជា ក្នុងសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង ដែលរៀបចំឡើងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦។ លោកជំទាវបានជម្រាបជូនអង្គពិធីទាំងមូលអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយ ជាពិសេស ការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ។ 

លោកជំទាវ បានបញ្ជាក់យ៉ាងច្បាស់ថា សិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី ដែលមានការរីកចម្រើនគួរជាទីមោទនៈនៅកម្ពុជា កើតឡើងបានអាស្រ័យដោយមានដោយលក្ខខ័ណ្ឌចម្បងៗចំនួន៥ ដូចជា ១.ឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំកំពូល ២.យន្តការស្ថាប័នច្បាស់លាស់ដើម្បីធានាការសម្របសម្រួលនិងអនុវត្តគោលនយោបាយដើម្បីយេនឌ័រ ៣.ការផ្លាស់ប្ដូរផ្នត់គំនិតសង្គម ៤.ភាពជឿទុកចិត្តលើខ្លួនឯងរបស់ស្ត្រី ៥.ការគាំទ្រពីគ្រួសារ សហគមន៍ និងការគាំទ្រពីបុរសគ្រប់រូប។ ប៉ុន្តែលក្ខខ័ណ្ឌទាំងនេះ មិនអាចចេញជារូបរាងបានទេ ប្រសិនបើ គ្មានសន្តិភាព គ្មានការរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា នៅគ្រប់ប្រទេសទាំងអស់។