Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ
ឯកឧត្តម វង សូត ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ
Prepaired By: NA0989 ​ Date: (10/1/2025 12:09:38 AM )

នៅវិមានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅដែលត្រូវអនុវត្តន៍បន្តរបស់តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នៅក្នុងពេលវិស្សមកាល រយៈពេលបីខែរបស់រដ្ឋសភា ។ 

កិច្ចប្រជុំនាពេលនេះ​ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមនាយករងខុទ្ទកាល័យ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា និងមន្រ្តីខុទ្ទកាល័យ ផងដែរ៕