ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្មនិងស្រាវជ្រាវ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកនីតិកម្មនិងស្រាវជ្រាវ នៅវិមានរដ្ឋសភា ។
កិច្ចប្រជុំផ្តោតលើការពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ប្រចាំឆមាសទី១ ឆ្នាំ២០២៥និងទិសដៅការងារបន្តព្រមទាំងពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យចំណុះអគ្គនាយកនីតិកម្មនិងស្រាវជ្រាវ៕










