Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ចូលរួមបរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤
ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ចូលរួមបរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤
Prepaired By: NA002 ​ Date: (12/29/2024 5:59:28 PM )

នាថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអញ្ជើញដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃប៊ែលធី គ្រុប ព្រមទាំង យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបជិត ១,០០០នាក់ ចូលរួមយុទ្ធនាការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត ក្នុងឱកាសអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃប៊ែលធី គ្រុបទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ជាការបង្ហាញទឹកចិត្តនៃការស្រឡាញ់ និងជាការផ្តល់ទឹកចិត្តមេត្តា ករុណាក្នុងការចូលរួមជួយសង្គ្រោះជីវិត អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានអំពាវនាវដល់សប្បុរសជនទាំឡាយ សូមបន្តគាំទ្រ និងចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតឱ្យបានផុលផុសថែមទៀត នៅទូទាំងប្រទេស៕