សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត សម តារា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា
ឯកឧត្តមបណ្ឌិត សម តារា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា
Prepaired By: NA002 ​ Date: (10/23/2024 12:39:07 AM )

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាកសិករចិញ្ចឹមត្រី ១គ្រួសារ និងចាស់ជរាចំនួន៤គ្រួសារ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលពួកគាត់កំពុងជួបប្រទះការលំបាក និងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ប្រជាកសិករទាំងអស់មានសេចក្តីរំភើបរីករាយ ដោយបានឃើញវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ និងជួយសម្រួលការលំបាកខ្វះខាតរបស់ពួកគាត់ដែលកំពុងត្រូវការចាំបាច់ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាជូនកសិករ ចាស់ជរា និងក្រុមការងារសរុបថវិកាទាំងអស់ចំនួន ៣,២០០,០០០ រៀលផងដែរ ៕