អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា
អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា
Prepaired By: NA002 ​ Date: (9/9/2024 7:24:40 PM )
នៅវិមានរដ្ឋសភា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបចំ បើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្ម លើប្រព័ន្ធព័ត៌មានវិទ្យា ក្នុងគោលបំណងឱ្យអ្នកចូលរួមទទួលបាននូវ ការយល់ដឹងបន្ថែមអំពីភាពខុសគ្នា រវាងសវនកម្មលើកិច្ចប្រតិបត្តិការ និងសវនកម្មលើព័ត៌មាន សមិទ្ធកម្ម​ ឬរបាយការណ៍សមិទ្ធកម្ម និងករណីសិក្សានៃការធ្វើសវនកម្មលើព័ត៌ មានសមិទ្ធកម្មនៅក្រសួងអប់រំយុវជន​ និងកីឡា ក្រោមអធិបតី​ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
 
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលមួយថ្ងៃ និងចូលរួមផ្តល់បទបង្ហាញ ដោយវាគ្មិន៣រូប គឺ ឯកឧត្តម សាត ពុធថាវី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃរដ្ឋសភា លោកស្រី ឆឺយ ដាវី នាយកវិទ្យាស្ថានជាតិសវនកម្ម និងលោកបណ្ឌិត លាប ប៉ូឡូ អនុប្រធាននាយកដ្ឋានសវនកម្មទី២ នៃអាជ្ញាធរសវនកម្មជាតិ ព្រមទាំង មានសិក្ខាកាមចូលរួម ចំនួន៥០នាក់ផងដែរ។
 
ឯកឧត្តម សាត ពុធថាវី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃរដ្ឋសភា បានបង្ហាញពីមូលដ្ឋានគ្រឹះសំខាន់ៗនៃសវនកម្មលើកិច្ចប្រតិបត្តិការ សវនកម្មលើព័ត៌មាន ឬរបាយការណ៍សមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា ដែលតម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ព្រមទាំងពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្នុងផែនការបណ្តុះបណ្តាលឆ្នាំ២០២៤ របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
 
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងបានកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំត្រងត្រាប់ ចាប់យកចំណេះដឹងបន្ថែម ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើការងារសវនកម្មផ្ទៃក្នុង ប្រកបដោយចំណេះ ជំនាញច្បាស់លាស់ និងមានកិច្ចសហការល្អប្រសើរ គ្រប់ផ្នែកទាំងអស់ ព្រមទាំងអនុវត្តបានយ៉ាងរលូនជូនស្ថាប័នរដ្ឋសភា​ ៕