រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម ជួបប្រជុំពិភាក្សាទាក់ទងនឹងការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក
អន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម ជួបប្រជុំពិភាក្សាទាក់ទងនឹងការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក
Prepaired By: NA002 ​ Date: (2/18/2024 11:10:41 PM )

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា  ប្រធានគណៈកម្មការ សហការជាមួយឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា និងទីប្រឹក្សាច្បាប់អមរដ្ឋសភា បានជួបប្រជុំជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា នឹងត្រូវសិក្សាបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលមានគោលបំណងដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធាន ជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។ ការដាក់ចេញនូវវិធាននៃការឧបត្ថម្ភធនជលផល មានសារៈសំខាន់និងមានឥទ្ធិពលជាវិជ្ជមានចំពោះ និរន្តរភាពនៃផលស្តុកជលផលសមុទ្រនិងការនេសាទសមុទ្រ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនពីអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាន ពីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលនេះ និងបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលអាចចូលជាធរមានបាន តម្រូវឱ្យសមាជិក២ភាគ៣នៃ សមាជិកសរុប១៦៤យល់ព្រមជាផ្លូវការ និងត្រូវតម្កល់លិខិតុបករណ៍នៃការផ្តល់សច្ចាប័ននៅអង្គការពាណិជ្ជកម្មពិភពលោក ដោយអនុលោមតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី៣ មាត្រា X នៃកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក។ ដូចនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត អង្គការពាណិជ្ជកម្មពិភពលោកបានជំរុញឱ្យសមាជិកទាំងអស់រួមទាំងកម្ពុជា ដំណើរការនីតិវិធីក្នុងការផ្តល់សច្ចាប័នឱ្យបានឆាប់ និងយកលិខិតុបករណ៍នៃការផ្តល់សច្ចាប័នទៅតម្កល់នៅអង្គការពាណិជ្ជកម្មពិភពលោក។
ក្រោយពីបានលើកឡើងនូវសំណួរ និងការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក៏ដូចជាស្ដាប់ការបកស្រាយ ពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរួចមក ឯកឧត្តម សួស យ៉ារ៉ា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភ ធនជលផល។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍បញ្ជាក់ថា ដោយពិនិត្យឃើញពីសារ:សំខាន់ នៃសេចក្តីព្រាងច្បាប់ខាងលើនេះ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕