រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ជួបសំណេះសំណាលជាមួយគ្រូបង្រៀននៅវិហារចិន ម៉េង តាវ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស នៅស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ជួបសំណេះសំណាលជាមួយគ្រូបង្រៀននៅវិហារចិន ម៉េង តាវ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស នៅស្រុកកំពង់ត្រឡាច
Prepaired By: NARA1472 ​ Date: (11/16/2026 8:02:49 PM )
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រូណែនាំវិហារ ម៉េង តាវ (វិហារចិន) នៅឃុំថ្មឥដ្ឋ ព្រមទាំងចែកសម្ភារសិក្សាជូនសិស្សសាលាបឋមសិក្សាវត្តតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាល និងអប់រំប្អូនៗកុមារា កុមារី ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រឱ្យមានចំណេះដឹងសម្រាប់ប្រើប្រាស់ឱ្យមានប្រយោជន៍ គោរពវិន័យសាលារៀន និងស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ ការចែកសម្ភារសិក្សានេះជាការចូលរួមសម្រាលបន្ទុកអាណាព្យាបាល និងលើកទឹកចិត្តដល់កុមារឱ្យបន្តការសិក្សាផងដែរ។

ជាមួយគ្នានេះ ក្នុងជំនួបជាមួយគ្រូណែនាំវិហារ ម៉េង តាវ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកក្នុងវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលភាសាចិន ភាសាអង់គ្លេស និងបំប៉នសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយឥតគិតថ្លៃសម្រាប់សិស្សដែលមានជីវភាពខ្វះខាត។ សកម្មភាពនេះបានផ្តល់ឱកាសសិក្សា និងជួយសម្រាលបន្ទុកចំណាយដល់គ្រួសារ។

ទន្ទឹមនឹងការផ្តល់ចំណេះដឹង ឯកឧត្តមបណ្ឌិត បានណែនាំឱ្យយកចិត្តទុកដាក់លើការអប់រំគុណធម៌ និងសីលធម៌ ដោយបណ្តុះស្មារតីសិស្សានុសិស្សឱ្យចេះដឹងគុណចំពោះឪពុកម្តាយ និងអ្នកមានគុណ ប្រកាន់ខ្ជាប់នូវសុជីវធម៌ និងចេះគោរពអ្នកដទៃ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអប់រំប្រកបដោយគុណភាពត្រូវផ្សារភ្ជាប់ចំណេះដឹង និងជំនាញជាមួយការកសាងចរិយាសម្បត្តិល្អ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំ ការពង្រីកឱកាសសិក្សាដល់សិស្សដែលមានជីវភាពខ្វះខាត និងការបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង សមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។

នៅថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បានអញ្ជើញប្រគល់ថវិកា និងជួបសំណេះសំណាលជាមួយក្រុមជាងសាងសង់ទ្វាររបង និងពិនិត្យសមិទ្ធផល នៅមជ្ឈមណ្ឌលថែទាំចាស់ជរា វីរៈសុភា នៅក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចផងដែរ៕