រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ
សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ
Prepaired By: NARA1472 ​ Date: (11/16/2026 8:02:32 PM )
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី ព្រមទាំងសហការីដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ បេសកកម្មការទូតដ៏មានតម្លៃនេះ សំដៅលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែលបានកសាងរួមគ្នាតាំងពីឆ្នាំ១៩៥៧ ឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។


សម្ដេចរដ្ឋសភាធិបតី មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចបានសម្តែងការគាំទ្រ និងមានជំនឿមុតមាំថា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះ ប្រកបដោយអត្ថន័យ ដោយបានជ្រើសរើសយកនូវមូលបទដ៏សំខាន់និងចំពេល មកពិភាក្សានោះគឺ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល”។

សម្ដេចបានគូសបញ្ជាក់ថា សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះត្រូវការពារផលប្រយោជន៍ពលរដ្ឋ។ នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ សេដ្ឋកិច្ចធ្លាក់ចុះ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយនឹងវិបត្តិធាតុអាកាសផងនោះ ការទូតសភាពិតជាមានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។ សម្ដេចមានជំនឿមុតមាំថា មហាសន្និបាត​អាយប៉ា ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ។

សូមជម្រាបថា សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី​៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នោះដែរ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ សម្ដេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសហ្វីលីពីនបន្តគាំទ្រការវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាផ្នែកសំខាន់ផ្ដល់ចំណូលប្រមាណជាង ៦០% នៃសេដ្ឋកិច្ចជាតិ។ សម្ដេចស្នើដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជំរុញអ្នកទេសចរហ្វីលីពីនមកកម្ពុជាបន្ថែមទៀត និងបានស្នើឱ្យហ្វីលីពីនបន្តជំនួយការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញផ្សេងៗទៀតដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួល​ជួបពិភាក្សាការងារជាមួយឯកឧត្តម នៅក្នុងឱកាសនេះ។ ឯកឧត្តមបានឯកភាពតាមប្រសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា នៅក្នុងពេលដែលសកលលោកកំពុងមានវិបត្តិបែបនេះ ការរួមសាមគ្គីគ្នាជាមធ្យោបាយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមឯកអក្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចពីគម្រោងមួយចំនួនដែលនឹងត្រូវរៀបចំឡើងសម្រាប់អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនក្នុងឆ្នាំក្រោយនេះផងដែរ ដូចជាការបង្កើតឱ្យមានជំនួបពិភាក្សាគ្នារវាងធុរជននៃប្រទេសទាំងពីរជាដើម។ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានអរគុណកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជាលើច្រើនវិស័យ។ ឯកឧត្តមក៏បានជម្រាបសម្ដេចប្រធានរដ្ឋសភា ពីការបន្តផ្តល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ហ្វីលីពីនដល់កម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យអប់រំ ការកសាងមូលធនមនុស្សជាដើម ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពខ្ពស់បំផុតក្នុងការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ក្នុងការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់ពីជំហរសន្តិភាពរបស់កម្ពុជា និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាមិនត្រូវការសង្គ្រាមនោះឡើយ៕