រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចប្រធានរដ្ឋសភាស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា
សម្ដេចប្រធានរដ្ឋសភាស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា
Prepaired By: NARA1472 ​ Date: (11/16/2026 8:02:18 PM )
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំនៅកម្ពុជា ជួយបន្តពង្រឹងការងារសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងការជំរុញអ្នកវិនិយោគ អ្នកទេសចរពីប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត។

សំណើទាំងនេះបានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភា ទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាស្វាគមន៍និងត្រៀមសហការជាមួយឯកឧត្តមជានិច្ច ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្ដេចបានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័នតំណាងប្រជាពលរដ្ឋ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ សម្ដេចបានស្នើឱ្យឯកឧត្តមជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍រវាងរដ្ឋសភាប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយ ដោយផ្ទាល់ឬតាមអនឡាញ (Online)។

ជាមួយគ្នានេះ សម្ដេចក៏បានស្នើឱ្យជប៉ុនផ្តល់ការគាំទ្របណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសាររដ្ឋសភានីតិកាលទី៧ បានផ្តោតសំខាន់លើការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល។

ក្រុមហ៊ុនជប៉ុន ស្ថិតនៅក្នុងចំណោមវិនិយោគិនដែលទទួលបានការគោរព និងកោតសរសើរបំផុតនៅកម្ពុជា តាមរយៈគុណភាព បទដ្ឋានស្តង់ដារខ្ពស់ និងការប្ដេជ្ញាចិត្តរយៈពេលវែង។ មានក្រុមហ៊ុនធំៗរបស់ជប៉ុនប្រមាណជា៥០០ កំពុងវិនិយោគនៅកម្ពុជា។ ជាមួយការស្នើសុំឱ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា សម្ដេចបានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែធ្វើឱ្យទុនវិនិយោគនៃប្រទេសទាំងពីរមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីប្រទេសនានាមកបណ្តាក់ទុននៅកម្ពុជាផងដែរ។ សម្ដេចបានស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃជាដើម។

ឯកឧត្តម អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ បានថ្លែងអំណរគុណដែល សម្ដេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ជាកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងគួរឱ្យទុកចិត្ត ស្មោះត្រង់ និងយោគយល់គ្នា។ ប្រជាជននៃប្រទេសទាំងពីរមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា។ ជប៉ុនជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមចំណែកនៅកម្ពុជាតាំងពីការស្វែងរកសន្តិភាព គាំទ្រដល់ការអភិវឌ្ឍ តាមរយៈជំនួយមនុស្សធម៌ និងជំនួយឥតសំណងជាដើមនោះ សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងនៅកម្ពុជា ដូចជាស្ពាន ផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។

ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានធ្វើសកម្មភាពមនុស្សធម៌ ជួយគាំទ្រ ទំនុកបម្រុងដល់ជនភៀសសឹកកម្ពុជាពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលរហូតមកដល់ពេលនេះនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញឡើយ។

ជាមួយគ្នានេះ សម្ដេចក៏បានរំលឹកដល់ពីការបញ្ជូនកងកម្លាំង និងមន្ត្រីជប៉ុនមកចូលរួមក្នុងបេសកកម្មអ៊ុនតាក់ (UNTAC) នៅកម្ពុជា ដោយមានអ្នកការទូតជប៉ុនម្នាក់គឺ លោក Akashi Yasushi ជាអ្នកដឹកនាំបេសកកម្មនេះ។ ប្រជាជនកម្ពុជា បានចងចាំជានិច្ចពីការពលិកម្មរបស់​កងកម្លាំងជប៉ុនពីររូបដែលបានលះបង់ជីវិតកាលពីសម័យនោះផងដែរ៕