រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកូរ៉េ-កម្ពុជា ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
រដ្ឋសភាកូរ៉េ-កម្ពុជា ប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
Prepaired By: NARA1472 ​ Date: (11/10/2026 6:56:39 PM )
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ អមដំណើរដោយ ឯកឧត្តម ឃួន ផុន រតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Hu-duk ប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ ឯកឧត្តម Yoon Hu-duk បានសម្តែងសេចក្តីរីករាយដែលបានជួបគណៈប្រតិភូកម្ពុជាជាថ្មី និងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលជាឱកាសដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសកម្មភាពអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងការទូត ការពង្រីកការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធ​អនឡាញ ព្រមទាំងពង្រីកការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ផងដែរ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម Yoon Hu-duk បានគូសបញ្ជាក់ថា សន្តិភាពត្រូវតែជាអាទិភាពខ្ពស់បំផុត និងបានសម្តែងក្តីសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការចរចា ស្របតាមច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋដែលបាន ភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ និងបន្តជីវភាពរស់នៅដោយសុខសន្តិភាព។

ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះ ឯកឧត្តម Kim Chang-ryong និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការជំរុញគម្រោងកិច្ចសហប្រតិបត្តិការនានា ស្របតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម Yoon Hu-duk បានសម្តែងការគាំទ្រចំពោះ «គម្រោងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ២០-៣០» ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ តួលេខ «២០» តំណាងឱ្យចំណងទាក់ទងជាប្រវត្តិសាស្ត្ររវាងអរិយធម៌ស៊ីលឡា (Silla) និងអរិយធម៌អង្គរ ក្នុងឆ្នាំ២០០៦ ខណៈតួលេខ «៣០» តំណាងឱ្យខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ជាទីបញ្ចប់ ឯកឧត្តម Yoon Hu-duk បានសម្តែងក្តីសង្ឃឹមថា រយៈពេល៣០ឆ្នាំខាងមុខទៀត នឹងក្លាយជាយុគសម័យថ្មីមួយដែល ពោរពេញដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងនាមជាប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែរីកចម្រើនថែមទៀត៕