រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមនាំយកសិល្បៈវប្បធម៌ជាតិទៅផ្សព្វផ្សាយក្នុងមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
សភាកម្ពុជាត្រៀមនាំយកសិល្បៈវប្បធម៌ជាតិទៅផ្សព្វផ្សាយក្នុងមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
Prepaired By: NARA1472 ​ Date: (11/10/2026 6:56:33 PM )
វិមានរដ្ឋសភា៖ ស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនាំយកទម្រង់សិល្បៈវប្បធម៌ខ្មែរទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងស្មារតីនៃការត្រៀមរៀបចំផ្សព្វផ្សាយវប្បធម៌ជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការហាត់សមសម្តែងផ្ទាល់នៅសាលបន្ទាយស្រី វិមានរដ្ឋសភា ដើម្បីធានាឱ្យទម្រង់ទស្សនីយភាពសម្តែងមានភាពរស់រវើក ហ្មត់ចត់ និងស័ក្តិសមបំផុតសម្រាប់បង្ហាញជូនគណៈប្រតិភូអន្តរជាតិ។

លើសពីការសម្តែងលើឆាក កម្ពុជាក៏គ្រោងរៀបចំឱ្យមានការរាំកម្សាន្តរួមគ្នារវាងថ្នាក់ដឹកនាំកម្ពុជា និងគណៈប្រតិភូនានាក្នុងពិធីលៀងសាយភោជន៍ផ្លូវការ ដែលជាទម្រង់នៃការទូតវប្បធម៌ទន់ភ្លន់ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសជាសមាជិកផងដែរ។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វូស្ទីណូ បូជីឌី ទី៣ (Faustino "Bojie" G. Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធាន AIPA លើកទី៤៧ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមមហាសន្និបាតនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។ មហាសន្និបាតឆ្នាំនេះប្រព្រឹត្តទៅក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានប្រកបដោយសន្តិភាព និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល» សំដៅប្រមូលផ្តុំទស្សនាទាន និងដំណោះស្រាយរួមឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដើម្បីរួមចំណែកសម្រេចឱ្យបាននូវ «ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥»។

ក្នុងបេសកកម្មការទូតសភាដ៏មានសារៈសំខាន់នេះ សម្តេចប្រធានរដ្ឋសភានឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA, ថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាអ្នកដឹកនាំនយោបាយស្ត្រីលើកទី៣ ដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងថ្លែងសេចក្តីថ្លែងការណ៍តំណាងឱ្យសភាកម្ពុជាក្នុងពិធីបើកសម័យប្រជុំពេញអង្គ ដោយគូសបញ្ជាក់អំពីជំហរការពារអធិបតេយ្យជាតិ ការថែរក្សាសន្តិភាព ស្ថិរភាព និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅ។

ទន្ទឹមនឹងនោះ សម្តេចក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាហ្វីលីពីន បណ្តាប្រធានគណៈប្រតិភូប្រទេសសមាជិកអាយប៉ា និងសភាប្រទេសសង្កេតការណ៍ ព្រមទាំងចូលរួមអនុម័ត និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងពិធីផ្ទេរតំណែងប្រធាន AIPA បន្តវេនជូនប្រទេសសិង្ហបុរីផងដែរ។

ទន្ទឹមនឹងសកម្មភាពកម្រិតកំពូលរបស់ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាសមាជិកប្រតិភូក៏នឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំគណៈកម្មាធិការជំនាញ AIPA រួមមាន វេទិកាសមាជិកសភាស្ត្រី (WAIPA) សមាជិកសភាវ័យក្មេង (YPA) គណៈកម្មាធិការនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ជាដើម។ តាមរយៈកិច្ចពិភាក្សាទាំងនេះ តំណាងកម្ពុជានឹងចែករំលែកធាតុចូល និងគំនិតផ្តួចផ្តើមសំខាន់ៗ សំដៅការពារផលប្រយោជន៍ជាតិ លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងយុវជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា និង សហគមន៍អាស៊ានទាំងមូល៕