វិមានរដ្ឋសភា ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនជប៉ុន TOKO ដឹកនាំដោយ លោក KENGO ICHINOKI មន្ត្រីប្រតិបត្តិជាន់ខ្ពស់ ប្រធានទីស្នាក់ការកណ្តាលនៃអាជីវកម្ម ពាក់ព័ន្ធ និងជាប្រធានផ្នែកក្រៅប្រទេស នៃTOKO Electrical Construction Co., Ltd ព្រមទាំង គណៈប្រតិភូសមាគមជន ជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។