រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វណ្ណារិទ្ធ ចែករំលែកទស្សនទានជុំវិញលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន លើកញ្ចក់ទូរទស្សន៍ CGTN
ឯកឧត្តម ឈាង វណ្ណារិទ្ធ ចែករំលែកទស្សនទានជុំវិញលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់បក្សកុម្មុយនីស្តចិន លើកញ្ចក់ទូរទស្សន៍ CGTN
Prepaired By: NARA1472 ​ Date: (11/4/2026 12:29:37 AM )
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ CGTN ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភាកម្ពុជា បានលើកឡើងនូវទស្សនទានសំខាន់ៗមួយចំនួន ជុំវិញទិសដៅយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តចិន ទាំងកិច្ចការផ្ទៃក្នុង និង​គោលនយោបាយការបរទេស។

ជុំវិញការស្វែងរកតុល្យភាពរវាងយុទ្ធនាការប្រឆាំងអំពើពុករលួយ និងការលើកទឹកចិត្តមន្ត្រីឱ្យមានភាពសកម្មក្នុងការអនុវត្តការងារ ឯកឧត្តម បានបញ្ជាក់ថា កត្តាស្នូលផ្ទៃក្នុងគឺជាកត្តាកំណត់យ៉ាងសំខាន់។ យុទ្ធនាការកែទម្រង់ និងការគ្រប់គ្រងផ្ទៃក្នុងរបស់ចិន ត្រូវបានអនុវត្តឡើងប្រកបដោយភាពប្រាកដនិយម ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងមានចក្ខុវិស័យវែងឆ្ងាយ សំដៅកសាងកម្លាំងរួម និងការប្តេជ្ញាចិត្តរួមគ្នាក្នុងបក្ស។

ចំពោះទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសចិនមិនដែលនាំចេញប្រព័ន្ធនយោបាយរបស់ខ្លួនទៅក្រៅប្រទេសឡើយ ប៉ុន្តែតែងតែជំរុញ «ការរៀនសូត្រពីគ្នាទៅវិញទៅមក»។ ជាក់ស្តែង ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូនៃភាពជាដៃគូស្មើភាព គោរពអធិប​តេយ្យ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទោះបីជាកម្ពុជាជាប្រទេសតូច ហើយចិនជាមហាអំណាចក៏ដោយ។ បន្ថែមពីនេះ យុទ្ធសាស្ត្រពង្រឹងភាពរឹងមាំផ្ទៃក្នុងរបស់ចិន តែងតែដើរទន្ទឹមគ្នាជាមួយនឹងការបង្កើត «ខែលការពារខាងក្រៅ» តាមរយៈការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅប៉ែកខាងត្បូងនៃពិភពលោក (Global South) និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ដើម្បីរីកចម្រើនជាមួយគ្នា។

ដោយឡែក ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចរយៈពេលខ្លី ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការ «ភាពជាអ្នកដឹកនាំដែលជំរុញការផ្លាស់ប្តូរ» នៅគ្រប់លំដាប់ថ្នាក់ ដោយធានាថា «បរិយាបន្ន និងប្រសិទ្ធភាព» ត្រូវតែដើរទន្ទឹមគ្នា ដើម្បីឱ្យប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។

ជាចុងក្រោយ ឯកឧត្តម បានសង្ខេបនូវស្មារតីស្នូលក្នុងការសម្របខ្លួន និងការអភិវឌ្ឍតាមរយៈពាក្យគន្លឹះចំនួន ៣ ឃ្លាគឺ៖ «ទទួលយកមេរៀនពីភាពបរាជ័យឱ្យលឿន រៀនសូត្រឱ្យលឿន និងសម្របខ្លួនឱ្យលឿន» (Fail fast, learn fast, adapt fast)។