រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ WAIPA ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ WAIPA ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន
Prepaired By: NARA1472 ​ Date: (11/4/2026 12:29:22 AM )
វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនិងជាសមាជិកគណៈកម្មការសមាជិកសភាស្ត្រី នៃអន្តរសភាអាស៊ាន (WAIPA) តំណាងឱ្យរដ្ឋសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសេចក្តីសម្រេច របស់ WAIPA។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណសម្បត្តិ និងជំហរការទូតសភាឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រៀមចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅសាធារណរដ្ឋហ្វីលីពីន។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ទៅលើការកែសម្រួល និងបំពេញបន្ថែមនូវទស្សនទានសំខាន់ៗ​លើខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចនានា ដែលជាឆន្ទៈរួមរបស់តំបន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី។ របៀបវារៈស្នូលដែលត្រូវបានលើកយកមកជជែកដេញដោលយ៉ាងលម្អិត រួមមាន ការលើកកម្ពស់សមភាពយេនឌ័រ ការបើកច្រក និងគាំទ្រឱ្យស្ត្រីចូលរួមក្នុងកិច្ចការនយោបាយ និងភាពជាអ្នកដឹកនាំក្នុងស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។

បន្ថែមលើនេះ អង្គប្រជុំក៏បានពិភាក្សាលើការពង្រឹងសមត្ថភាព ការផ្តល់ឱកាសស្មើភាពក្នុងសង្គម-សេដ្ឋកិច្ច ការធានាសុខុមាលភាពសង្គមសម្រាប់ស្ត្រីនិងកុមារី ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាស្ត្រី នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ សំដៅប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយបរិយាបន្ន។

សូមបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃទី៣០ ខែតុលានេះ រដ្ឋសភាកម្ពុជាបានត្រៀមលក្ខណៈស្ទើររួចរាល់ទាំងស្រុងហើយដើម្បីចូលរួមចែករំលែកទស្សនទានដល់គ្រួសារ AIPA តាមរយៈមហាសន្និបាត ក៏ដូចជាកិច្ចប្រជុំនានាដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

ការត្រៀមលក្ខណៈទាំងការងារពិធីការ ក៏ដូចជាការងាររៀបចំសេចក្តីព្រាងសេចក្តីសម្រេចរបស់សភាកម្ពុជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសជាសមាជិក AIPA ដើម្បីជំរុញឱ្យការអនុម័តសេចក្តីសម្រេចនានារបស់ AIPA រាប់ទាំង WAIPA ផងដែរ ក្នុងមហាសន្និបាត AIPA លើកទី៤៧ ទទួលបានលទ្ធផលជាផ្លែផ្កា និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ប្រជាជនក្នុងតំបន់អាស៊ានទាំងមូល៕