អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា បង្កើនសមត្ថភាពមន្ត្រីលើជំនាញសន្តិសុខសាយប័រ ទប់ទល់នឹងការគំរាមកំហែងឌីជីថល
អគ្គលេខាធិការដ្ឋានរដ្ឋសភា បង្កើនសមត្ថភាពមន្ត្រីលើជំនាញសន្តិសុខសាយប័រ ទប់ទល់នឹងការគំរាមកំហែងឌីជីថល
Prepaired By: NA0989 ​ Date: (10/8/2026 12:17:27 AM )

វិមានរដ្ឋសភា៖ ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានស្ថាប័នក្នុងយុគសម័យឌីជីថល អគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈនាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសន្តិសុខសាយប័រ សម្រាប់ការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គម» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការពង្រឹងសន្តិសុខសាយប័រគឺជាកិច្ចការអាទិភាពចម្បង ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាមទារឱ្យមន្ត្រីគ្រប់រូបត្រូវតែអភិវឌ្ឍសមត្ថភាពជាប្រចាំ ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងត្រូវមានយន្តការវាយតម្លៃលទ្ធផលច្បាស់លាស់ក្រោយវគ្គបណ្តុះបណ្តាល ដើម្បីធានាប្រសិទ្ធភាពការងារជាក់ស្តែង។

វគ្គបណ្តុះបណ្តាលនេះទទួលបានការធ្វើបទបង្ហាញពិសេសពី ឯកឧត្តមបណ្ឌិត ហេង ភក្តី ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងជាអតីតនាយកថ្នាក់តំបន់នៃក្រុមហ៊ុន Meta។

ឯកឧត្តមវាគ្មិនបានចែករំលែកនូវចំណេះដឹងស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្ត្របច្ចេកទេសជាក់ស្តែងក្នុងការការពារគណនីបណ្តាញសង្គមសំខាន់ៗ ដូចជា Facebook និង Telegram ឱ្យចៀសផុតពីការលួចទិន្នន័យ និងការវាយប្រហារសាយប័រដែលមានទម្រង់កាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ដែរថា ការបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការលើកកម្ពស់មូលធនមនុស្ស ដោយស្ថាប័នតែងរៀបចំវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗមិនតិចជាង ២០លើក ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការបំពេញភារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនស្ថាប័ននីតិប្បញ្ញត្តិដើម្បីឆ្លើយតបបម្រើផលប្រយោជន៍ជាតិនិងប្រជាជន៕