អារ៉ូហ្សា៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦បានអញ្ជេីញចូលរួមអម ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឺទ្ធសភា និងជាប្រធានគណ:ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលេីកទី២១៨ និងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) ។
កិច្ចប្រជុំបានប្រពឺត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី ។
មហាសន្និបាតសហភាពអន្តរសភាលេីកទី១៥៣ ប្រព្រឺត្តទៅក្រោមមូលបទ “ការពង្រឹងអភិរបាលកិច្ចល្អ និងជំរុញការចូលរួមរបស់សហគមនន៍ តាមរយ:បរិយាបន្ន, ការជឿទុកចិត្ត និងកាលានុវត្ភភាពដេីម្បីទាំងអស់គ្នា” ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១២៥ ប្រទេសអង្កេតការណ៍ចំនួន៤ និងអង្គការអន្តរជាតិចំនួន ១៩ផងដែរ ៕
