អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ក្រើនរំលឹកពីការជៀសវាងអន្ទាក់ «ពេកទាំង៤» និង «ភាពជោគជ័យតែសម្បកក្រៅ» ក្នុងកំណែទម្រង់ស្ថាប័នរដ្ឋ
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ក្រើនរំលឹកពីការជៀសវាងអន្ទាក់ «ពេកទាំង៤» និង «ភាពជោគជ័យតែសម្បកក្រៅ» ក្នុងកំណែទម្រង់ស្ថាប័នរដ្ឋ
Prepaired By: NA0989 ​ Date: (10/6/2026 7:07:46 PM )

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភានិងជាប្រធានក្រុមទីប្រឹក្សា ក្នុងឱកាសធ្វើបាឋកថាស្តីពី «ការកសាងសមត្ថភាពរបស់រដ្ឋ» ចំពោះមុខសិក្ខាកាមជាមន្ត្រីអគ្គលេខាធិកា រដ្ឋានរដ្ឋសភាចូលរួមប្រមាណ ៥០ នាក់ នៅល្ងាចថ្ងៃទី ៦ ខែ តុលាឆ្នាំ ២០២៦ នេះ បានសង្កត់ធ្ងន់ថាការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋឱ្យទទួលបានជោគជ័យពិតប្រាកដ ចាំបាច់ត្រូវជៀសវាងនូវអន្ទាក់ «ពេកទាំង៤» និងបញ្ហា «ភាពជោគជ័យតែសម្បកក្រៅ» ដែលមើលទៅស្ថាប័នមានដំណើរការល្អ តែជាក់ស្តែងពុំទទួលបានលទ្ធផលផ្លែផ្កានោះឡើយ។

ឯកឧត្តមបណ្ឌិតបានគូសរំលេចថា គម្លាតរវាងការដាក់ចេញគោលនយោបាយ និងសមត្ថភាពអនុវត្តជាក់ស្តែង គឺជាដើមចមចម្បងដែលធ្វើឱ្យលទ្ធផលមិនឆ្លើយតបនឹងការរំពឹងទុក។ ហេតុនេះ ការធ្វើកំណែទម្រង់ត្រូវតែស្របនឹងសមត្ថភាពជាក់ស្តែង ដោយជៀសវាងដាច់ខាតនូវបញ្ហា «ពេកទាំង៤» រួមមាន៖ ការងារច្រើនពេក លឿនពេក ផ្លាស់ប្តូរញឹកញាប់ពេក និងសមត្ថភាពទាបពេក។

ផ្ទុយទៅវិញ អ្នកដឹកនាំការធ្វើកំណែទម្រង់គួរជ្រើសរើសអភិក្រមចាប់ផ្តើមពីការងារណាដែលងាយស្រួល និងអាចសម្រេចបានលទ្ធផលជាមុន ។

ទន្ទឹមនឹងការបែងចែកឱ្យដាច់ស្រឡះរវាងទម្រង់ និងមុខងារពិតប្រាកដរបស់ស្ថាប័ន ព្រមទាំងបង្កើតយន្តការតាមដាននិងវាយតម្លៃ (M&E) ឱ្យបានច្បាស់លាស់។

បន្ថែមលើសពីនេះ កំណែទម្រង់ដែលមានចីរភាពទាមទារឱ្យមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ក្រោមស្មារតី «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» រួមជាមួយនឹងការធ្វើប្រតិភូកម្មអំណាច ការចែករំលែកព័ត៌មាន និងការបែងចែកការងារឱ្យចំជំនាញនិងសមត្ថភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ស្ថាប័នត្រូវបញ្ជ្រាបអក្ខរកម្មឌីជីថល និងនវានុវត្តន៍ទៅក្នុងវប្បធម៌ការងារ ដើម្បីមានភាពក្លាហានក្នុងការស្វែងរកឫសគល់នៃបញ្ហា សាកល្បងដំណោះស្រាយថ្មីៗ និងសម្របខ្លួនឱ្យបានទាន់ពេលវេលា សំដៅដោះស្រាយបញ្ហាបានចំគោលដៅ និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ផងដែរ៕