អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ទី សុគន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃមហាសន្និបាត IPU លើកទី១៥៣
ឯកឧត្តម ទី សុគន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃមហាសន្និបាត IPU លើកទី១៥៣
Prepaired By: NA0989 ​ Date: (10/6/2026 7:04:48 PM )

អារ៉ូហ្សា ប្រទេសតង់ហ្សានី៖ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (Standing Committee on Democracy and Human Rights) នៃមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd IPU Assembly) ដែលប្រព្រឹត្តទៅនៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី។

កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំលើកមុន ដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយេ កាលពីខែមេសា ឆ្នាំ២០២៦ ការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា៖ យុទ្ធសាស្ត្រសភាដើម្បីលើកកម្ពស់សិទ្ធិ និងការផ្តល់ភាពអង់អាចដល់ជនមានពិការភាព» ការត្រៀមរៀបចំសម្រាប់មហាសន្និបាតនាពេលអនាគត ព្រមទាំងការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការអចិន្ត្រៃយ៍។

ក្នុងឱកាសនោះ ឯកឧត្តម ទី សុគន្ធ បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ធាតុចូល និងការពារទស្សនៈរបស់សភាកម្ពុជាដើម្បីរួមចំណែក កែលម្អសេចក្តីព្រាងសេចក្តីសម្រេចខាងលើ ជាមួយបណ្តាសភាសមាជិកសហភាពអន្តរសភា (IPU) ព្រមទាំងបានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំផងដែរ។

ក្នុងបទអន្តរាគមន៍ ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិ និងភាពអង់អាចរបស់ជនមានពិការភាព ស្របតាមគោលការណ៍ «មិនបោះបង់ចោលនរណាម្នាក់ឡើយ» (Leave No One Behind) តាមរយៈការជំរុញអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីជនមានពិការភាព និងការលើកកម្ពស់បរិយាបន្ននៅក្នុងសង្គម។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភា តាមរយៈការរៀបចំ និងពិនិត្យច្បាប់ ព្រមទាំងការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ដើម្បីធានាការលើកកម្ពស់ ការការពារសិទ្ធិ និងការផ្តល់ភាពអង់អាចដល់ជនមានពិការភាព ឱ្យទទួលបានឱកាស និងការចូលរួមពេញលេញក្នុងសង្គម។

ឯកឧត្តមក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់កម្ពុជា ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតលើការការពារសិទ្ធិ សុវត្ថិភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។