អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Select: Search Keys    
សារស្វាគមន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  
Preparied By: NA002 Date: (9/27/2023 2:19:00 PM ) (Hits: 351ដង)  

មិត្តអ្នកអានជាទីគោរពរាប់អាន!

១.ជាបឋមតាងនាមឱ្យរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិង ជ្រាលជ្រៅចំពោះប្រិយមិត្ត អ្នកអានទាំងអស់ ដែលបានចូលមើលគេហទំព័ររដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានព័ត៌មាន សកម្មភាពការងារជាតិ និងអន្តរជាតិ ព្រមទាំងសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា។

២.រដ្ឋសភាជាស្ថាប័នកំពូលរបស់ជាតិ មានភារកិច្ចទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតតាមរយៈការបោះឆ្នោត រៀងរាល់៥ឆ្នាំម្តង។ រដ្ឋសភាជាកន្លែងបើកចំហរ ដែលអ្នកតំណាងរាស្រ្តគ្រប់រូប ត្រូវបំពេញភារកិច្ចស្នូលសំខាន់ៗរបស់ខ្លួនរួមមានៈ តួនាទីនីតិកម្ម តួនាទីភាពជាតំណាង និងតួនាទីតាមដានការអនុវត្តច្បាប់។ សម័យប្រជុំសភា ជាវេទិកាបញ្ចេញយោបល់​​និងតស៊ូមតិ របស់តំណាងរាស្រ្ត និងរាជរដ្ឋាភិបាល ក្នុងការឆ្លើយឆ្លង ពន្យល់ បកស្រាយលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នានា ដោយ ផ្អែក លើទិដ្ឋភាពច្បាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ។ ក្នុងរយៈពេល ៦ នីតិកាលកន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ចំនួនជាង ៦០០ ច្បាប់ និងបានដាក់បញ្ចូលនៅក្នុងគេហទំព័រ ព្រមទាំងឯកសារសំខាន់ផ្សេងទៀតដែលជាសកម្មភាព និងការងាររបស់តំណាង រាស្ត្រ បានបំពេញទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

៣.គេហទំព័រនេះនឹងផ្តល់ដល់មិត្តអ្នកអាន នូវព័ត៌មានចុងក្រោយ សម្រាប់ការតាមដានសិក្សាស្វែងយល់ តាមរយៈការចែករំលែក ចំណេះដឹង បទពិសោធន៍ និងមេរៀនល្អៗ សំដៅឆ្ពោះទៅរកការពង្រឹង និងជម្រុញតួនាទីសភាក្នុងការលើកតម្កើងវប្បធម៌ ប្រជាធិប តេយ្យ និងការកំណត់រួមគ្នានូវកត្តាអាទិភាព ដើម្បីរួមចំណែកដល់ការកាត់បន្ថយ និងលុបបំបាត់ការខ្វែងគំនិតគ្នា ងាកមកចាប់ដៃគ្នា និងរួមគ្នា ធ្វើការឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និងចីរភាព។

៤.ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋសភា និងតំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្ត អ្នកអានគ្រប់រូប ដែលបានចំណាយពេលវេលាចូលមកកាន់គេហទំព័រនេះ។ រដ្ឋសភា​មានសង្ឃឹមយ៉ាងម៉ុតមាំថា មិត្តអ្នកអានទាំងអស់ នឹងរីករាយទទួលបាននូវអ្វីដែលល្អ ថ្មី និងមានប្រយោជន៍ ហើយរដ្ឋសភារង់ចាំស្វាគមន៍នូវមតិ រិះគន់ ស្ថាបនា ដើម្បីធ្វើឱ្យគេហទំព័រ នេះកាន់តែមានភាពល្អប្រសើរ ឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់មិត្តអ្នកអាន។

Top Back
1
Next Bottom Show ទំព័រ 1 នៃ 1