សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី
សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី
Prepaired By: NA002 ​ Date: (12/12/2024 6:18:05 PM )

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei)  អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូត ជាយូរលង់ ណាស់មកហើយ ដែលឆ្នាំនេះគឺជាខួបលើកទី ៦៦ នៃចំណងការទូតប្រទេសទាំងពីរ។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។ ទន្ទឹមនឹងនោះ សមាគមនារី ក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រប់ការងារសង្គម ការងារមនុស្សធម៌ជាដើម។

ជាការឆ្លើយតប លោកជំទាវ ជាង ដុងម៉ី (Zhang Dongmei) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋសភា ដែលបានទទួលគណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត ចំពោះគណៈប្រតិភូសហព័ន្ធស្ត្រីទូទាំងប្រទេសចិន ។ លោកជំទាវ ក៏បានថ្លែងកោតសសើរ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ របស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញនិងការលើកស្ទួយដល់ស្រ្តី ទៅតាមតួនាទីភារកិច្ចរបស់សមាគមនារី។

លោកជំទាវ ជាង ដុងម៉ី បន្ថែមថា ចំណែកក្នុងឆ្នាំនេះផងដែរ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន ក៏មានគម្រោងមួយ ដែលលោកជំទាវ ប្រធានប្រតិភូក៏បានលើកឡើងថា សហព័ន្ធនារីទូទាំងប្រទេសចិន ក៏បានបង្កើតគម្រោងអភិវឌ្ឍមួយ ជាមូលនិធិកុមារ និងស្ត្រីជំទង់ ដែលគម្រោងនេះបានធ្វើការពិភាក្សាគ្នាជាច្រើន ដោយបានសម្រេចកាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយផ្តោតលើការ បណ្តុះបណ្តាលឌីជីថលលើកុមារ និងក្មេងស្រី។ គម្រោងនេះ នឹងផ្តោតសកម្មភាពការងារបន្ថែមទៀត រវាងសមាគមនារី និងក្រសួងកិច្ចការនារី ដើម្បីជម្រុញ និងបណ្តុះបណ្តាលជំនាញដល់ស្រ្តី ក៏ដូចជា ការផ្សារភ្ជាប់ទំនាក់ទំនង រវាងចិន- កម្ពុជា កាន់តែមាន ភាពជិតស្និតឈានឡើងថែមមួយកម្រិតទៀត។

គួររំលឹកផងដែរថា អំពីសហព័ន្ធស្ត្រីទូទាំងប្រទេសចិន គឺជាអង្គការរបស់ប្រជាជននៃស្ត្រី នៃគ្រប់ក្រុមជនជាតិភាគតិច និងពីគ្រប់ មជ្ឈដ្ឋានក្នុងប្រទេសចិន រួបរួមគ្នាសម្រាប់ការរំដោះខ្លួន និងការអភិវឌ្ឍន៍បន្ថែមទៀត ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៤៩ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ សហព័ន្ធស្ត្រីទូទាំងប្រទេសចិន អនុវត្តភារកិច្ចចម្បង ដើម្បីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី ក៏ដូចជាលើកកម្ពស់សមត្ថភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី៕