សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សហគមន៍ចិននៅទូទាំងពិភពលោកក្នុងភាពជាសហគ្រិន និងនវានុវត្តន៍ ដែលជាកត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
សហគមន៍ចិននៅទូទាំងពិភពលោកក្នុងភាពជាសហគ្រិន និងនវានុវត្តន៍ ដែលជាកត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
Prepaired By: NA002 ​ Date: (11/26/2024 9:39:20 PM )

ភ្នំពេញ៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានចែករំលែក ការយល់ដឹងរបស់លោក ក្នុងកិច្ចប្រជុំពិភាក្សាស្តីពី តួនាទីរបស់សហគមន៍ចិន នៅទូទាំងពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិន (GCET)ជាសកលដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sofitel។ លោកបានលើកឡើងពីតួនាទីដ៏សំខាន់របស់សហគមន៍ចិននៅទូទាំងពិភពលោកក្នុងភាពជាសហគ្រិន និងនវានុវត្តន៍ ដែលជាកត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយលោកក៏បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការវិនិយោគកាន់តែច្រើន នៅក្នុងសមាហរណកម្មសង្គម ការតភ្ជាប់សេដ្ឋកិច្ច និងការនវានុវត្តន៍នៅក្នុងចំណោមសហគមន៍ចិននៅទូទាំងពិភពលោក និងជាមួយសហគមន៍មូលដ្ឋានផងដែរ។

លោកក៏បានកត់សម្គាល់ផងដែរអំពី សក្តានុពលដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងអាស៊ីអាគ្នេយ៍ តាមរយៈទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចរបស់សហគមន៍ចិននៅទូទាំងពិភពលោកផងដែរ។