សារលិខិតជូនពរ​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា​ និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ __ សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ __ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនអញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ __ គណៈកម្មការជំនាញរដ្ឋសភា វាយតម្លៃខ្ពស់ការរីកចម្រើនវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម __ គណៈកម្មការទី៧​ នៃរដ្ឋសភា អញ្ជើញចុះទស្សនកិច្ចនៅប្រាសាទនគរបាជ័យ​ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី​ __ អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល __ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង __ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ និងស្រុកក្រវាញ៕

Home » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការទី១ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តរតនគិរី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា
គណៈកម្មការទី១ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តរតនគិរី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា
Prepaired By: NARA1472 ​ Date: (2/6/2024 6:30:11 PM )
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលាខេត្តរតនគិរី ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ជម្រាបជូនរដ្ឋបាលខេត្ត អំពីភារកិច្ចសំខាន់ៗទាំង៣របស់រដ្ឋសភា ដែលមានដូចជាការងារនីតិកម្ម ការតាម-​ដាន​ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋ។ ឯកឧត្តមបានបន្តថា ចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ រដ្ឋសភាបានអនុម័តច្បាប់ចំនួន ៦៥៤ច្បាប់។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានជម្រាបជូនរដ្ឋបាលខេត្តពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តរតនគិរី ដើម្បីស្វែងយល់​ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ក្នុងឆ្នាំ២០២៣នៃអាណត្តិទី៧ គណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ចំនួន ១១២រឿង។ ធ្វើអន្តរា-​គមន៍​ លើពាក្យបណ្តឹងបានចំនួន ៤៥រឿង។ តម្កល់ទុកឥតចាត់ការចំនួន៤រឿង។ បណ្តឹងកំពុងពិនិត្យបន្តចំនួន៦៣រឿង។ គណៈកម្មការទទួលលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន១៤លិខិត។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានជម្រាបជូនគណ:ប្រតិភូរដ្ឋសភាពីភាពរីកចម្រើនរបស់ខេត្ត និងការខិតខំបំពេញការងាររបស់រដ្ឋបាលខេត្ត និងថា បច្ចុប្បន្ន មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នៅតាមសហគមន៍នានាក្នុងខេត្ត ការចុះបញ្ជីដីដាច់ដោយដុំ ព្រមទាំងការការចុះបញ្ជីដីរដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនក្រុមហ៊ុនវិនិយោគឯកជន ក្នុងស្រុក និងក្រុមហ៊ុនបរទេស សម្រាប់ការដាំដុះដំណាំកសិកម្ម និងកសិ-ឧស្សហកម្ម។

ឯកឧត្តមក៏បានលើកឡើងពីបញ្ហាប្រឈម ដែលរដ្ឋបាលខេត្តបានជួបនូវការលំបាកមួយចំនួន ដូចជា ការខ្វះខាតធនធានមន្ត្រីដែលមានសមត្ថភាព និងមានជំនាញ បច្ចេកទេស កង្វះខាតមធ្យោបាយសម្ភារៈ ដើម្បីបម្រើឲ្យការអនុវត្តសកម្មភាពនៅតាម មន្ទីរអង្គភាព ការគ្រប់គ្រង និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បញ្ហាទំនាស់ដីធ្លី បញ្ហាតម្លៃកសិផលនៅមានកម្រិតទាប ដូចជា តម្លៃកៅស៊ូ ម្រេច និងស្វាយចន្ទី ជាដើម។ ម៉្យាងវិញទៀត បញ្ហាទំនាស់ដីធ្លីក៏នៅតែជាបញ្ហាស្មុគស្មាញ ដែលបណ្តាលមកពីការទន្ទ្រានកាប់រានដីព្រៃឈើ ដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ការតាំងលំនៅដ្ឋាន នៅលើដីសម្បទានសេដ្ឋកិច្ច និងការទិញ-លក់ដីធ្លីរបស់ប្រជាពលរដ្ឋដែលត្រួតលើគ្នា ទំនាស់ព្រំប្រទល់ ជាដើម ដែលក្រុមការងារចម្រុះរបស់ខេត្តក្រុងស្រុក ត្រូវបន្តរួមគ្នាដោះស្រាយជាប្រចាំ។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៏ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា។ ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង ដើម្បីយកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយទៅតាមនីតិវិធីរបស់រដ្ឋសភា ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន