រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » រដ្ឋបាលខេត្តកែប បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋបាលខេត្តកែប បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/6/2024 12:40:43 AM )

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ( គណៈកម្មការទី៨ ) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារឹន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរទាំងបួនវិស័យរបស់គណៈកម្មការទទួលបន្ទុក ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅសាលាខេត្តកែប។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយ បញ្ចកោណដំណាក់កាលទី១ មានការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈ ប្រមូលផ្តុំ ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងមានលិខិតបទដ្ឋានជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជានិងចូលរួមកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានមានប្រសាសន៍ថា ខេត្តបានចុះត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រួចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានចុះតាមខ្នងផ្ទះ ដើម្បីសិក្សាឈ្វេងយល់ ភ្ជាប់បញ្ហាប្រឈម សំណើ សំណូមពរ និងបានដោះស្រាយសេវាតម្រូវការ សេវាសំណូមពរ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។ ឯកឧត្តមបានបន្តទៀតថា ខេត្តបានធ្វើការពង្រឹងសមត្ថភាពមន្រ្តីគ្រប់ផ្នែកទាំងអស់ពិសេសវិស័យទាំង៤ពាក់ពន្ធ័ជាមួយគណៈកម្មការទទួលបន្ទុក ព្រមទាំងបានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់មន្ទីរទាំង៤ ។

រដ្ឋបាលខេត្តបានធ្វើគោលនយោបាយជាច្រើន ក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋឱ្យបានយល់ដឹងបានច្បាស់ និងសហការជាមួយអាជ្ញាធរខេត្តពីសារៈសំខាន់ការប្រើប្រាស់ប័ណ្ណ ប.ស.ស ការចូលរួមក្នុងសមាគមន៍មនុស្សចាស់ និងធ្វើការពង្រឹងសមត្ថភាពចំណេះដឹងលើជំនាញបន្ថែមទៀត ពិសេសវិស័យសុខាភិបាល ដែលតម្រូវឱ្យមន្ត្រីពេទ្យទាំងអស់មានសមត្ថភាពខ្ពស់ក្នុងការព្យាបាល និងចេះប្រើប្រាស់គ្រឿងបរិក្ខាពេទ្យឱ្យបានច្បាស់លាស់ ងាយស្រួលជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវជាតិ អន្តរជាតិមកកំសាន្តនៅទីនេះ ។

ទន្ទឹមនឹងការរីកចម្រើនខេត្តកែបបានជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន ដោយសារខេត្តនេះជាតំបន់ទេសចរណ៍ បានស្រូបចំនួនប្រជាពលរដ្ឋមកធ្វើអាជីវកម្ម និងកំសាន្តនៅក្នុងខេត្តជាច្រើន ដែលបង្កភាពកកស្ទះចរាចរណ៍និងធ្វើឱ្យការបម្រើសេវាមានការខ្វះខាតដោយសារខ្វះមន្ត្រីមានជំនាញ ខ្វះឧបករណ៍បច្ចេកទេស និងស្នើសុំឱ្យខាងគណៈកម្មការទី៨នៃរដ្ឋសភា ជួយសម្រួលនិងពន្លឿននូវកិច្ចការនេះជូនឯកឧត្តមរដ្ឋមន្ត្រីដោះស្រាយ។

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក លោកជំទាវ ឡោកខេង បានមានប្រសាសន៍ថា
 កន្លងមកនេះ គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះបេសកកម្មនៅខេត្តកែប បានពិនិត្យឃើញ និងសូមកោតសរសើរចំពោះរដ្ឋបាលខេត្តកែប ដែលមានភាពទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពប្រជាជន បានទម្លាក់ចុះនូវស្លាកផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវនិងបានដាក់ជំនួសមកវិញនូវទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានបញ្ជាក់ឱ្យឃើញថា រដ្ឋបាលខេត្តកែប បានអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានខ្លឹមសារបញ្ជាក់មួយចំណុចគឺ «ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង»។ កន្លងមក រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញលិខិតជូនដំណឹងផងដែរ ស្តីពីការកម្រិតការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់លើសុខភាព ពីការប្រើប្រាស់គ្រឿងស្រវឹង ។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធានបានលើកឡើងថាក្នុងនាមគណៈកម្មការទី៨ នៃរដ្ឋសភា សូមធ្វើការអំពាវនាវដល់ស្ថាប័នផ្សេងៗទៀត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ សូមចូលរួមជួយគាំទ្រ និងទប់ស្កាត់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង និងភេជ្ជៈប៉ូវកំលាំងដែលមានរសជាតិផ្អែមខ្ពស់ តាមរយៈការឆ្លើយតបពហុវិស័យ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង និងភេជ្ជៈប៉ូវកំលាំងដែលមានរសជាតិផ្អែមខ្ពស់ ព្រោះថាគ្រឿងស្រវឹង និងភេជ្ជៈប៉ូវកំលាំងនេះ បានបង្ករឱ្យប៉ះពាល់ដល់សុខភាពប្រជាជន ជាពិសេសបង្កឱ្យមានជំងឺមិនឆ្លងចម្បងៗទាំង៤ រួមមាន៖ ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម ដែលជាឃាតករលាក់មុខ និងបានសម្លាប់ប្រជាជនកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃ យ៉ាងអាណោចអាធ័ម បង្ករជាហានិភ័យធ្ងន់ធ្ងរនៃការបាត់បង់កំលាំងពលកម្មការងារ ការបង្កើនជីវភាពគ្រួសារ សេដ្ឋកិច្ចជាតិ និងកូនកំព្រាជាដើម ។

បន្ទាប់មកគណៈកម្មការទី៨ នៃរដ្ឋសភាបានចុះសួរសុខទុក្ខកុមារកំព្រាដែលរស់នៅក្នុងបុរីកុមារកំព្រាខេត្តកែប និងចុះពិនិត្យមើលការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកែបផងដែរ ៕