រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាបានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពត ក្នុងនីតិកាលទី៧ នៃរដ្ឋសភា
គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាបានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅខេត្តកំពត ក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/30/2024 7:55:26 PM )
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈ​កម្ម-ការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពី លោកជំទាវ អ៊ុន សុគន្ធា និងឯកឧត្តម ម៉ាត់ សេត តំណាង​រាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងប្រធានមន្ទីរទាំងបួនវិស័យ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម ក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅសាលាខេត្តកំពត នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយបញ្ចកោណដំណាក់កាលទី១ កម្មវិធីអាទិភាពទាំង៦ និងអភិក្រម ទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ព្រមជាមួយនឹងលិខិតបទដ្ឋានជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា-ពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា ខេត្តបានអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងមានការឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័ន ទាំងអស់របស់រាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តកំពត មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ពិសេសខេត្តសម្រេចបានលទ្ធផលវិជ្ជមានយ៉ាងខ្លាំងលើវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។ ឯកឧត្តមបណ្ឌិត បានបន្តថា ខេត្តបានខិតខំផ្សព្វផ្សាយពីគោលនយោបាយជាច្រើនរបស់ខេត្ត មានការផ្សព្វផ្សាយ និងការពារពីជំងឺឆ្លងផ្សេងៗមានជំងឺអេដស៍ កាមរោគ របេង ការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការចូលជាសមាជិក ប.ស.ស ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ និងចូលរួមសហការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានបង្កើតសាលារៀនពហុបច្ចេកទេសឱ្យប្រជាពលរដ្ឋក្រីក្រចូលរៀន និងងាយស្រួលរកការងារធ្វើផងដែរ។

ទន្ទឹមនឹងការរីកចម្រើននេះ ខេត្តបានស្រូបប្រជាពលរដ្ឋពីតំបន់ផ្សេងៗជាច្រើន និងមានកំណើនប្រជាពលរដ្ឋច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍ ពង្រឹងសមត្ថភាពមន្ត្រីជាច្រើនបន្ថែមទៀតលើវិស័យទាំង៤ ទាក់ទងគណៈកម្មការទទួលបន្ទុកពិសេសលើវិស័យការងារ និងវិស័យសុខាភិបាលជាចំបង ដែលបច្ចុប្បន្ននេះត្រូវពង្រឹង និងបណ្តុះបណ្តាលមន្ត្រីបន្ថែមលើបច្ចេកទេសសុខាភិបាល។ ចំពោះកាកសំណល់វេជ្ជសាស្ត្រ ត្រូវបានដុតចោលតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានស្នើសុំឱ្យរដ្ឋសភាជួយជំរុញ និងសម្រួលឱ្យក្រសួងដែលពាក់ពន្ធ័លើវិស័យទាំង៤នេះ ជួយដល់ខេត្តទទួលបានមន្ត្រីប្រកបដោយសមត្ថភាព និងមានជំនាញលើវិស័យសុខាភិបាលផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងចាប់អារម្មណ៍យ៉ាងខ្លាំងនូវយន្តការជាច្រើនក្នុងការរៀបចំឱ្យដំណើរយ៉ាងរលូនពីការរីកចម្រើនរបស់ខេត្ត និងទទួលយកសំណើរ និងបញ្ហាប្រឈមរបស់ខេត្តទាំងអស់ យកទៅពិភាក្សាជា​មួយ​ក្រសួង និងជួយសម្រួល ក៏ដូចជាជួយពន្លឿនឱ្យក្រសួងជួយសហការ និងដោះស្រាយឱ្យបានឆាប់។

លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្ត ដែលខិតខំបម្រើប្រជាពលរដ្ឋ និងស្នើសុំឱ្យខេត្តជួយសហការទប់ស្កាត់ និងផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងតាមមន្ទីរពេទ្យបង្អែក និងទីប្រជុំជន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យបានច្បាស់ និងជៀសផុតពីជំងឺមិនឆ្លងនេះ។

បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានចុះមើលមណ្ឌលសុខភាពនារាយណ៍ នៅស្រុកឈូក និងកសិដ្ឋានចំការចេកផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន