រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៨ » សកម្មភាព » រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីវឌ្ឍនភាពការងារក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីវឌ្ឍនភាពការងារក្នុងនីតិកាលទី៧ នៃរដ្ឋសភា
Prepaired By: NARA1472 ​ Date: (1/22/2024 7:29:43 PM )
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្ម​ការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ នៅរសៀលថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ទីរពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅសាលារាជធានីភ្នំពេញ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកំណើនការងារ សម​ធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយបញ្ចកោណដំណាក់កាលទី១ កម្មវិធីអាទិភាពទាំង៦ និងអភិក្រមទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ បន្ថែមពីលើនេះទៀត ក៏មានលិខិតបទដ្ឋានជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា សាលាក្រុងបានអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ​បាលនីតិកាលទី៧ និងប្រើយន្តការជាច្រើនជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដោះស្រាយដល់មន្ទីរទាំង៤ ដែលពាក់ព័ន្ធជាមួយគណៈកម្មការទី៨នៃរដ្ឋសភា​ទទួលបន្ទុក ដោយផ្តោតជាចម្បងលើការពង្រឹងពង្រីកក្រមសីលធម៌សង្គម ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពសាធារណៈនៅតាមមូលដ្ឋាន ការពង្រឹងសមត្ថភាពប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលជំនាញផ្សេងៗ នៅតាមវិទ្យាស្ថាន និងសាលារៀន សម្រាប់ឲ្យប្រជាពលរដ្ឋមានលទ្ធភាព និងបង្កលក្ខណៈងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានថវិកាខ្ពស់។

ឯកឧត្តម ម៉ប់ សារិន បានបង្ហាញនូវយន្តការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលបានជួបប្រទះ ជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា និងលើកពីចំណុចខ្លាំង ចំណុចខ្សោយ មួយចំនួន របស់មន្ទីរទាំង៤ ដែលបានជួបប្រទះ ព្រមទាំងអនុវត្តបានជោគជ័យនាពេលកន្លងមក។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ម៉ប់ សារិន និងមន្ទីរទាំង៤ រួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​កោតសរសើរចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី និងសហការី ព្រមទាំងប្រធានមន្ទីរទាំង៤ ដែលខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ។ លោកជំទាវបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយផ្សព្វផ្សាយឲ្យបានផុលផុសពីបញ្ហាជំងឺមិនឆ្លង ដែលជាឃាតករលាក់មុខ សម្លាប់ប្រជា-​ពល​រដ្ឋប្រមាណ២០០នាក់ក្នុងមួយថ្ងៃជូនដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងជ្រួតជ្រាប តាមរយៈការណែនាំ ការលើកស្លាកផ្សព្វផ្សាយតាមទីសាធារណៈ មណ្ឌលសុខភាព និងតាមមន្ទីរពេទ្យបង្អែកជាដើម។

លោកជំទាវ បានបន្តទៀតថា រាល់បញ្ហាប្រឈម និងសំណូមពរជាច្រើនរបស់មន្ទីរទាំង៤ ដែលបានលើកឡើង គណៈកម្មការនឹងពាំនាំយកទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ស្វែងរកដំណោះស្រាយជូនមន្ទីរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបម្រើប្រជាពលរដ្ឋ។

បន្ទាប់មក គណៈកម្មការទី៨ នៃរដ្ឋសភា ក៏បានចុះពិនិត្យមើលមណ្ឌលសុខភាពសំរោងក្រោម និងបន្តទៅមើលវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-កូរ៉េ ផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន