ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ជំរុញឱ្យមន្ត្រីត្រូវពង្រឹងសមត្ថភាព ចរិតលក្ខណៈ សុចរិតភាព និងសីលធម៌ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជាសភាឌីជីថល __ ការបកស្រាយពាក់ព័ន្ធបង្គោលព្រំដែនលេខ២៧៥ ជាមួយ ឯកឧត្តម ស៊ូ ភិរិន្ទ តំណាងរាស្ត្រ និងជាអតីតអភិបាលខេត្តតាកែវ __ កិច្ចសម្ភាសន៍ពិសេស ជាមួយ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត __ ព័ត៌មានវីដេអ ក្នុងរយៈពេលមួយឆ្នាំមកនេះ រដ្ឋសភាផ្តោតលើការកសាងនីតិរដ្ឋ រក្សាសុខសន្តិភាព ធានាការអភិវឌ្ឍ ផ្សាភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ និងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ __ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យចូលរួមបុណ្យសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង __ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត បានរៀបរាប់ទាំងហូរទឹកភ្នែក ពីដំណើរការចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន វីរៈបុរសកម្ពុជាលើកិច្ចការងារព្រំដែន __ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា __ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington ៕

Home » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តកំពង់ឆ្នាំង
គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តកំពង់ឆ្នាំង
Prepaired By: NARA1472 ​ Date: (1/22/2024 12:23:34 AM )

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំសហការី ជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ តុង ណារី សមាជិកាក្រុម- ប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងចំនួនបីរូបផងដែររួមមាន៖ លោកជំទាវ កែ ច័ន្ទមុនី លោកជំទាវ កុប ម៉ារីយ៉ាស និងឯកឧត្ដម ឌួង សូវ៉ាង

ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ជម្រាបអង្គប្រជុំពីគោលបំណងបេសកកម្មរបស់គណៈកម្មការចុះមកកាន់ ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត ដោយឯកឧត្តមបាន បញ្ជាក់ថា ចាប់ពីដើមអាណត្តិទី៦ នៃរដ្ឋសភា មកដល់បច្ចុប្បន្ននេះគណ:កម្មការបានទទួលពាក្យបណ្តឹងសរុបចំនួន ៥៩៤រឿង អន្តរាគមន៍ បានចំនួន៣៧៣រឿង តម្កល់ទុកឥតចាត់ការ់ចំនួន ២២១រឿង និងធ្វើលិខិតឆ្លើយតបចំនួន ៨២រឿង។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជម្រាបជូនរដ្ឋបាលខេត្តបានជ្រាប អំពីតួនាទីនិងភារកិច្ចសំខាន់ៗ ដែលជាការងារស្នូលរបស់រដ្ឋសភា ត្រូវបំពេញ មានដូចជា ការងារនីតិកម្ម ការងារត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សាន់ យូ អភិបាលស្តីទីខេត្តកំពង់ឆ្នាំង បានជម្រាបជូនគណៈប្រតិភូគណៈកម្មការរដ្ឋសភា ពីស្ថានភាពសេដ្ឋកិច្ច និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅ ទំហំសេដ្ឋកិច្ច របស់ខេត្តមានចំនួន ៩១៨លានដុល្លារ ស្មើ៣% នៃសេដ្ឋកិច្ចជាតិ។ វិស័យសំខាន់ៗដែលបានរួមចំណែកជំរុញទំហំសេដ្ឋកិច្ចរបស់ខេត្ត មានវិស័យកសិកម្មមានអត្រាចូលរួម ៥៦.៧% វិស័យឧស្សាហកម្មមានអត្រាចូលរួម ២៥.៧% និងការចូលរួមពីវិស័យសេវាកម្មមានចំនួន ១៧.៦%។ ខេត្តក៏មានមោទកភាពចំពោះលទ្ធផលនៃការអភិវឌ្ឍ ដែលបានបង្ហាញនូវសូចនាករនៃការរីកចម្រើន និងឆ្លុះបញ្ចាំងបានតាម រយៈកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅតាមមូលដ្ឋាន ដែលមានភាពល្អប្រសើរឡើងជាលំដាប់ ជាពិសេសភាពរីក- ចម្រើនលើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងការវិនិយោគ។

ឯកឧត្តមអភិបាលស្ដីទីខេត្តកំពង់ឆ្នាំង បានបន្តទៀតថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ខ្ពស់លើការងារដោះស្រាយបញ្ហា ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ទៅតាមយន្តការដែលមានកំណត់ក្នុងច្បាប់ និងយន្តការចំពោះកិច្ចរបស់រដ្ឋបាលខេត្ត តាមរយៈគណៈកម្មការ សុរិយោដី បានទទួលបញ្ហាវិវាទសរុប ១៩១ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ១១៤ករណី វិវាទដែលបានច្រានចោលចំនួន ២៩ករណី មានការដកពាក្យបណ្តឹងវិញចំនួន ១៨ករណី និងកំពុងបន្តដោះស្រាយ ៣០ករណី។ ការិយាល័យនីតិកម្ម និងសម្រុះសម្រួល វិវាទមូលដ្ឋានក្រុង ស្រុក បានដំណើរចាប់តាំងពីឆ្នាំ២០២០ តាមរយៈក្រុមការងារចម្រុះខេត្ត ក្រុមដោះស្រាយវិវាទចំពោះកិច្ច អនុវត្តតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជំរុញឲ្យមានការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការដោះ- ស្រាយនូវរាល់សំណូមពរនានាជូនប្រជាពលរដ្ឋផងដែរ។ ខេត្តក៏បានជម្រាបជូនពីបញ្ហាប្រឈម និងលើកឡើងនូវសំណើមួយចំនួនជូន គណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍ផងដែរ។

ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ច- កាល បានយកចិត្តទុកដាក់បម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាព សុខដុមរមនា។ គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន