អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » គណៈកម្មការទី២ » សកម្មភាព » គណ:កម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥
គណ:កម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥
Prepaired By: NARA1472 ​ Date: (1/21/2024 11:56:42 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សហការ ជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយតំណាង រាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការជំនាញ នានារបស់រដ្ឋសភាផងដែរ។

សេចក្តីព្រាងច្បាប់ចំនួន៥ដែលត្រូវពិនិត្យ និងពិភាក្សានៅពេលនេះរួមមាន៖

១-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយ គម្រោងអភិវឌ្ឍន៍ វារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។

២-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្ត ព្រៃវែង។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង។

៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំង៥ខាងលើ រៀបចំឡើងដើម្បីបំពេញ អោយបានតាមតម្រូវការប្រើប្រាស់អគ្គិសនី ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដែលអាចធានាបានថា ការអភិវឌ្ឍវិស័យថាមពលស្ថិតក្នុងកម្រិត សមស្រប ដោយរាជរដ្ឋាភិបាលបានអនុញ្ញាតអោយក្រុមហ៊ុនទីប្រឹក្សាមកពីប្រទេសជប៉ុន សហការជាមួយគណៈកម្មការអន្តរក្រសួង ដែល ដឹកនាំដោយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សានឹងរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យថាមពល សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងសម្រាប់រយៈពេលវែងពីឆ្នាំ២០២០ ដល់ឆ្នាំ២០៤០។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា តាមការវិភាគ និងការព្យាករណ៍របស់អ្នកជំនាញប្រសិនបើពុំមានអ្វីប្រែប្រួលទេ កំណើននៃសេចក្តីត្រូវការអគ្គិសនី និងបន្តកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

សេចក្តីព្រាងច្បាប់ទាំង៥ខាងលើ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានសម្រេចឯកភាព ទាំងស្រុងលើគម្រោងអភិវឌ្ឍន៍អគ្គិសនីទាំង៥ គម្រោងខាងលើនឹងបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភា។

បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានធ្វើការពន្យល់បកស្រាយ និងជម្រាបជូនពីអត្ថប្រយោជន៍ នៃសេចក្ដីព្រាងច្បាប់នីមួយៗ នៅក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលមានការពាក់ព័ន្ធនឹងវិស័យអគ្គិសនីរួចមក គណៈកម្មការរដ្ឋសភា បានថ្លែងកោតសរសើរចំពោះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់រកគ្រប់មធ្យោបាយក្នុងការអភិវឌ្ឍវិស័យអគ្គិសនី សម្រាប់ បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការរដ្ឋសភា បានសម្ដែងការគាំទ្រទៅលើ សេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ  ដោយគណៈកម្មការបានឯកភាពគ្នា ធ្វើសេចក្តីរាយការណ៍ជូនគណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ទាំង៥ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ធ្វើការអនុម័ត នាពេលខាងមុខ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន