សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មមកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មមកជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/15/2024 11:45:09 PM )
គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងសហការី ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការរដ្ឋសភាពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួងដែលសម្រេចបាន និងទិសដៅ ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីសកម្មភាពការងារដែលក្រសួងបានអនុវត្តកន្លងមក ដោយបានលើកឡើងពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា មានទាំងលទ្ធផលល្អប្រសើរ មានទាំងបញ្ហាប្រឈមដែលត្រូវខិតខំក្នុងការដោះស្រាយបន្ត ជាពិសេសសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ប្រកបដោយការយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតជូនសង្គមជាតិ។

លោកជំទាវ និន សាផុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ព្រមទាំងការដាក់ចេញនូវ ផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា

លោកជំទាវ និន សាផុន បានបង្ហាញនូវក្ដីសង្ឃឹមជឿជាក់ថា នៅក្នុងអាណត្តិថ្មី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានឯកឧត្តមរដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមពល នឹងបន្តគិតគូរអំពីទិសដៅអនាគត ក្នុងការបន្តជំរុញវិស័យឧស្សាហកម្ម សិប្បកម្ម និង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងគាំទ្រការងារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ផលិតកម្ម ក្នុងនោះយកចិត្តទុកដាក់លើការសិក្សាផ្ទេរបច្ចេកវិទ្យា ដើម្បីចូលរួមជាបណ្តើរៗ ក្នុងចរន្តសកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

លោកជំទាវប្រធានគណៈកម្មការក៏បានផ្ដល់អនុសាសន៍មួយចំនួនទៀតផងដែរ ដើម្បីឱ្យក្រសួងជំរុញការបង្កើតតំបន់ឧស្សាហកម្មថ្មីៗថែមទៀត ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផ្នែកផលិតកម្ម ឱ្យមានបទដ្ឋានបច្ចេកទេសសមស្រប និងធានាលើការប្រកួតប្រជែងនៅក្នុងបរិការណ៍​សកលបច្ចុប្បន្ន និងជំរុញភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជាកាតាលីករក្នុងការអភិវឌ្ឍវិស័យនេះប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ និន សាផុន បានស្នើសុំឱ្យក្រសួងបន្តសហការគ្នាឱ្យបានជិតស្និទ្ធថែមទៀតជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដូចជាការផ្តល់ជូននូវរបាយការណ៍លទ្ធផលការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ នឹងការអញ្ជើញសមាជិកគណៈកម្មការទៅចូលរួមក្នុងកម្មវិធីនានា ជាអាទិ៍៖ កិច្ចប្រជុំ សិក្ខាសាលា សន្និបាត ដើម្បីគណៈកម្មការអាចទទួលបានព័ត៌មានគ្រប់គ្រាន់នូវបច្ចុប្បន្នភាព ក៏ដូចជាទិសដៅនាពេលខាងមុខ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន