សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__ គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត__ អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ__ ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង
នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង
Prepaired By: NA002 ​ Date: (12/3/2023 11:50:00 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្តេជ្ញារួមគ្នាថា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើង។
ការប្តេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគំាទ្រលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ។ សម្តេចបានបន្តថា លទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧នេះ ជាលទ្ធផលបោះឆ្នោតប្រវត្តិសាស្រ្ត ដែលមានពលរដ្ឋយ៉ាងច្រើនលើសលប់បានចេញទៅបោះឆ្នោត និងបានគំាទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសដែលលទ្ធផលនេះបានធ្វើជាមូលដ្ឋានដ៏រឹងមាំ អនុញ្ញាតឱ្យឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន គឺ    សម្តេចតេជោ ហ៊ុន សែន ផ្ទេរអំណាចជូនឥស្សរជនជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយសមត្ថភាព ថាមពល និងមានសីលធម៌ខ្ពស់ ធ្វើជានាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេសជាបន្ត។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយមដល់តំបន់និងសកលលោក ថែមទៀតផង។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ ឡាវជាប្រទេសដែលមានសក្កានុពលខាងថាមពលអគ្គិសនី ដែលកម្ពុជាក៏មានតម្រូវការថាមពលនេះច្រើនដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅក្នុងប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅនៅលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានគូសបញ្ជាក់ថា ក្នុងពេលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលអញ្ជើញទៅចូលរួមវេទិកានៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការបន្តនិងលើកកម្ពស់ពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែសម្រេចបាននូវលទ្ធផលច្រើនឡើងថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែម។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែរដ្ឋនិងបក្សឡាវ បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ២០២៤ខាងមុខ ជាឆ្នាំទេសចរណ៍របស់ប្រទេសឡាវ សង្ឃឹមថាមានអ្នកទេសចរបរទេសជាច្រើននឹងចូលមកកម្សាន្តនៅឡាវ ចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕