គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត__ អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ__ ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ
អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ
Prepaired By: NA002 ​ Date: (8/12/2026 1:01:26 AM )
វិមានរដ្ឋសភា៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ណែនាំ និងជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យ លាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក និងប្រទេសជប៉ុន បំពេញតួនាទីជា «ទូតសុច្ឆន្ទៈ» តំណាងឱ្យប្រទេសជាតិ ដោយត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលពិតរបស់ កម្ពុជា ទៅកាន់ពិភពលោក។
 
ការថ្លែងសំណេះសំណាល និងផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តម អនុប្រធានទី២រដ្ឋសភា អនុញ្ញាតអោយនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ សរុបចំនួន ៤២រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅបរទេស។
 
នាឱកាសនោះ ឯកឧត្តម វង សូត បានសង្កត់ធ្ងន់ថា ធនធានមនុស្សគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ ហើយឱកាសអាហារូបករណ៍ទាំងនេះ មិនត្រឹមតែកើតចេញពីការខិតខំរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាដៃគូផងដែរ។ ឯកឧត្តមបានស្នើឱ្យនិស្សិតទាំងអស់ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ភាពថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយនាំយកចំណេះដឹង និងបទពិសោធន៍ ត្រឡប់មកវិនិយោគលើការអភិវឌ្ឍជាតិវិញ។
 
តំណាងនិស្សិតបានសម្តែងនូវការដឹងគុណ និងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងឱ្យអស់ពីសមត្ថភាព ដើម្បីវិលត្រឡប់មកបម្រើមាតុភូមិវិញ។ គួររំលឹកផងដែរថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលឆែកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ៤០០នាក់ ខណៈកម្មវិធី JDS របស់ជប៉ុន បានគាំទ្រនិស្សិត និងមន្ត្រីរាជការកម្ពុជាបានសរុបចំនួន ៦២១រូប គិតចាប់តាំងពីឆ្នាំ២០០០មក៕