លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល
សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល
Prepaired By: NA002 ​ Date: (8/11/2026 2:33:20 AM )
វិមានរដ្ឋសភា៖ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩» ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត (AI)»។ កិច្ចប្រជុំនេះដឹកនាំរៀបចំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញជាអធិបតីថ្លែងបើកកម្មវិធី នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
 
នៅក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ថា វេទិកានៅថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវផ្នែកនយោបាយ និងតថភាពថ្មីៗដែលប្រព័ន្ធសុខាភិបាលកំពុងប្រឈម ខណៈការគ្របដណ្តប់សុខភាពជាសកលនៅតែមិនទាន់ក្លាយជាការពិតសម្រាប់មនុស្សគ្រប់គ្នានៅឡើយ។ ទន្ទឹមគ្នានេះ ក្នុងសម័យកាលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល តួយ៉ាងដូចជា ការវិភាគទិន្នន័យបានលឿន ការជួយធ្វើសេចក្តីសម្រេចចិត្ត និងការកាត់បន្ថយបន្ទុកការងាររដ្ឋបាលជាដើម។ ទោះជាយ៉ាងណាក៏ដោយ បញ្ញាសិប្បនិម្មិត (AI) មិនអាចមកជំនួសក្រុមគ្រូពេទ្យបានឡើយ ពោលគឺវាត្រឹមតែជាឧបករណ៍ជំនួយប៉ុណ្ណោះ។
 
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានមានប្រសាសន៍រំលេចថា វេទិកាដ៏មានសារសំខាន់នេះបានឆ្លុះបញ្ចាំងពីគោលបំណងរួមក្នុងការជំរុញការគ្របដណ្ដប់សុខភាពជាសកល ដោយពង្រឹងសមត្ថភាពស្ថាប័នដើម្បីជំរុញសកម្មភាពជាក់ស្ដែង លើកកម្ពស់សុខភាពសាធារណៈ។ ការអនុវត្ត «អភិក្រមតម្កល់ប្រជាជនជាស្នូល» គឺដើម្បីធានាថា ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលអាចទទួលបានសេវាមណ្ឌលសុខភាព និងការព្យាបាលប្រកបដោយគុណភាព ដោយមិនប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងបំណុល។ ឯកឧត្តមក៏បានបន្តថា ការប្រែប្រួលអាកាសធាតុក៏កំពុងគំរាមកំហែងដល់ការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ ព្រោះវិបត្តិនេះបានបង្កឱ្យមានការកង្វះខាតស្បៀងអាហារ ហានិភ័យនៃជំងឺរាតត្បាត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលធ្វើឱ្យសេវាព្យាបាលមានភាពរអាក់រអួល។
 
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពន្យល់ថា ការគ្របដណ្តប់សុខភាពជាសកល មិនត្រឹមតែជាការផ្តល់ហិរញ្ញប្បទានសុខាភិបាល មន្ទីរពេទ្យ ឱសថ បរិក្ខារ ឬការធានារ៉ាប់រងសុខភាពនោះទេ ប៉ុន្តែជាការផ្តល់នូវតម្លៃនៃជីវិតមនុស្ស ដោយមិនអាស្រ័យលើទីកន្លែងកំណើត អាយុ ប្រាក់ចំណូល ឬការរស់នៅទីក្រុង និងជនបទឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាមានការរីកចម្រើនល្អប្រសើរ តាមរយៈការអនុវត្តអភិក្រមជាក់ស្តែង និងវិធីសាស្ត្រផ្តោតលើសុខភាពបឋម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ព្រមទាំងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍ និងវិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយកត្តាកំណត់នានានៃសុខភាព។
 
ជាមួយគ្នានោះ លោកបណ្ឌិត Saia Ma’u Piukala នាយកប្រចាំតំបន់ប៉ាស៊ីហ្វ៊ិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងដែរថា សង្គមដែលមានសុខភាពល្អ គឺជាសង្គមដែលមានភាពធន់។ ការវិនិយោគលើសុខភាព គឺជាការវិនិយោគលើក្តីសង្ឃឹម ព្រោះនៅពេលប្រជាជនមានសុខភាពល្អ នោះយើងនឹងមានឱកាស ហើយការវិនិយោគលើសុខភាពក៏ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។
 
គួរជម្រាបជូនថា «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ត្រូវរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩ ដែលបានប្រារព្ធធ្វើឡើងនៅពេលនេះ មានការអញ្ជើញចូលរួមពីសមាជិកសភា និងស្ថាប័នសុខាភិបាលមកពី ១៦ ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។ វេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សុខភាពជាសកល និងការបង្កើតប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព និងភាពធន់សម្រាប់ប្រជាជនគ្រប់រូប។