លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
Prepaired By: NA002 ​ Date: (8/11/2026 2:29:38 AM )
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីតក់ស្លុត សោកសង្រេងជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវមរណទុក្ខនិងសោកស្តាយជាទីបំផុតជូនចំពោះឯកឧត្តមប្រធានរដ្ឋ និងជូនចំពោះគណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវជាបងប្អូន។ មរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ ហើយក៏ជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដោយផ្ទាល់នាឱកាសនេះ។

ឯកឧត្តមក៏បានអរគុណជាទីបំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋ និងប្រជាជនឡាវនៅក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាជ្រាលជ្រៅ រវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។

ឆ្លៀតនៅក្នុងឱកាសនោះ តាមរយៈសម្តេចប្រធានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការក្រាបថ្វាយបង្គំនូវការសាកសួរសុខទុក្ខ ថ្វាយ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ ឯកឧត្តមស្នើជូនសម្តេចប្រធានរដ្ឋសភា បន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

|សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលរួមអបអរសាទរជូនឯកឧត្តមប្រធានរដ្ឋ ដែលត្រូវបានមហាសន្និបាតលើកទី១២ ជ្រើសតាំងបន្តអាណត្តិជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ៥ ឆ្នាំបន្ថែមទៀត។ សម្តេចមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំបក្ស និងរដ្ឋ ប្រទេសឡាវជាមិត្តនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្នាំ២០៥៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ជាមិនខានឡើយ៕