រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល
អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល
Prepaired By: NA002 ​ Date: (8/12/2026 10:30:47 PM )
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក (WHO) បានរៀបចំពិធីជប់លៀងស្វាគមន៍ជូនគណៈប្រតិភូជាន់ខ្ពស់ និងសមាជិក សមាជិកា ដែលបានអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ។
 
ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពរីករាយ ដើម្បីស្វាគមន៍គណៈប្រតិភូ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការសុខភាពពិភពលោកចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានៃបណ្តាប្រទេសក្នុងតំបន់ លើវិស័យសុខភាពសកល។
 
ក្នុងឱកាសនោះ គណៈប្រតិភូបានជួបសំណេះសំណាល និងផ្លាស់ប្តូរមតិយោបល់គ្នាក្នុងបរិយាកាសរួសរាយរាក់ទាក់ ព្រមទាំងបានបង្កើនទំនាក់ទំនង និងមិត្តភាពរវាងសមាជិកសភា អ្នកជំនាញសុខាភិបាល និងតំណាងអង្គការអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។
 
វេទិកា សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក (9th APPF-GH )ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទពាក់ព័ន្ធនឹងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើប្រព័ន្ធសុខាភិបាលដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល។
 
ពិធីជប់លៀងនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការសុខភាពពិភពលោក ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ ៕